ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ឆ្នាំ​២០២១ របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​

129

 

​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែឧសភា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ឆ្នាំ​២០២១ របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​គឺធ្វើឡើង​ដើម្បី​ឆ្លង​ផែនការ​សកម្មភាព​ឆ្នាំ​២០២១ របស់​បណ្ឌិតសភា​នគ​របាល​កម្ពុជា ហើយ​ក្នុងពេល​កន្លងទៅ​ថ្មីៗ​នេះ បណ្ឌិតសភា​នគរបាល​កម្ពុជា ក៏​ទើបតែ​បាន​ឆ្លង​នូវ​ផែនការ​សកម្មភាព​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២០​របស់ខ្លួន​ផងដែរ ដែល​ផែនការ​នេះ​ត្រូវ​បាននិងកំពុង​ចាត់ចែង​អនុវត្ត​ក្នុងពេល​បច្ចុប្បន្ន​។ សម្តេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍​គូសបញ្ជាក់​បន្តថា ចំពោះ​ផែនការ​សកម្មភាព​ឆ្នាំ​២០២០​កន្លងទៅ ក៏បាន​ជួប​នូវ​ឧបសគ្គ​ខ្លះៗ​ផងដែរ ដែលជា​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​កូ​វីដ​១៩ ហើយ​សូម្បីតែ​ការសិក្សា​រៀនសូត្រ​របស់​សិក្ខាកាម​នគរបាលជាតិ ក៏​យើង​បាន​ផ្អាក​ទូទាំងប្រទេស​។​

​ក្នុងន័យនេះ​ផងដែរ សម្តេច​ក្រឡាហោម ក៏បាន​ស្នើ​ដល់​អគ្គនាយកដ្ឋាន​ផ្សេងៗ​ដែល​មិនទាន់​បានរៀបចំ​ផែនការ​ឆ្នាំ​២០២០​នៅឡើយ ឲ្យ​បន្ត​ខិតខំ​ថែមទៀត ដើម្បី​អាចធ្វើ​ជា​មូលដ្ឋាន​បង្អែក​ក្នុង​ការធ្វើសកម្មភាព​។ សម្តេច ក៏បាន​មានប្រសាសន៍ថា ជាការ​ពិត​ស​ម្តេចក៏​យល់ថា កន្លែង​ខ្លះ​ក៏​ពិបាក​ក្នុង​ការធ្វើផែនការ​ជាក់លាក់​នេះ​ផងដែរ ប៉ុន្តែ​យើង​ត្រូវតែ​ខិ​ត្ត​ឲ្យ​អស់​លទ្ធភាព ដើម្បី​បានជា​មូលដ្ឋាន និង​ជា​បទពិសោធន៍​សម្រាប់​យក​ទៅ​អនុវត្ត​នៅពេល​ខាងមុខ​ទៀត​។ សម្តេច​ក្រឡាហោម ក៏បាន​ជម្រុញ​ឲ្យ​អង្គភាព ឬ​អគ្គនាយកដ្ឋាន​ទាំងអស់ បើ​បានរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​២០២០​រួចហើយ សូម​ឲ្យ​ខិតខំ​បន្ត​រៀបចំ​ធ្វើ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២១​បន្តទៀត​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បណ្ឌិត សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ក៏បាន​ធ្វើ​សេចក្តី​រាយ​ការ​ណ៏​គោរព​ជូន​អង្គប្រជុំ​ពី​ដំណើរការ​នៃ​ការរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​២០២១​នេះ​ថា ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២១ របស់​បណ្ឌិតសភា​នគ​របាល​កម្ពុជា នេះ​ត្រូវបាន​រៀបចំឡើង​ដោយយោង​ទៅលើ​ចំណុច​ចំនួន​៥ នៃ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ (២០១៩-២០២៣) និង​ផែនការ​យុទ្ធសាស្ត្រ​បណ្តា​ឆ្នាំ​កន្លងទៅ​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​យោងតាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ក៏ដូចជា​ការឆ្លង​យោបល់​ជាមួយ​ឯកឧត្តម​សន្តិ​បណ្ឌិត​ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង