ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំងឺគ្រុនឈាម ក្នុងអំឡុង១៩សប្តាហ៍ដើមឆ្នាំ២០២០នេះ មានចំនួន២.១៧២ករណី

82

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ជំងឺគ្រុនឈាមក្នុងអំឡុង១៩សប្តាហ៍ដើមឆ្នាំ២០២០នេះ មានចំនួន២.១៧២ករណី ដែលចំនួនករណីឈឺ និងអាចបន្តកើនឡើងនៅតាមភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តនាពេលខាងមុខនេះ។

ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លង មេរោភគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សត្វមូសខ្លាបង្កបង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅជិតមនុស្ស វាហើរបានចម្ងាយមិនលើសពី១៥០ម៉ែត្រ ពីកន្លែងកកើត។

ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំឲ្យបានកាន់តែមានប្រសិទ្ធភាពនោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូលខ្លា ដោយប្រកាន់ខ្ជាប់នូវគោលជំហរជាប្រជាជនគំរូមួយរូប ស្របនឹងពាក្យស្លោក “ខ្ញុំ នឹងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្លុំ គ្មានដង្កូវទឹក ” ។

ឯកឧត្តមបានស្នើពលរដ្ឋអនុវត្តន៍នូវវិធានការដូចជា ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ក្នុងក្រៅផ្ទះឲ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូលមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសម្លៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃ ទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតកន្លែងងងិតៗនោះទេ៕

អត្ថបទដែលជាប់ទាក់ទង