កសិករខ្មែរនៅជាប់ព្រុំដែនកម្ពុជា-វៀតណាមនៅ ខេត្ដស្វាយរៀងលោកអ៊ឹង ឈី ប្រកបដាំដំណាំហូបផ្លែគ្រប់ មុខលើដីចំការជាង៥០ហិកតាទទួលបានផល ១ឆ្នាំជាង១០មុឺនដុល្លារប៉ុណ្ណោះបើធៀបកាលពីឆ្នាំកន្លង ទៅបានច្រើនជាងនេះ
ស្វាយរៀង៖ មិនធម្មតា កសិករខ្មែរនៅព្រំដែនកម្ពុជា វៀតណាម បានប្រកបមុខរបដាំដំណាំចំរុះរកចំណូល បានជាង១០ម៉ឺនដុល្លារក្នុង១ឆ្នាំការរស់តាមបន្ទាត់ ព្រំដែនវាមិនមែនជាការងាយស្រួលប៉ុន្មាននោះឡើយ កាលពីជិត១០ ឆ្នាំមុន បញ្ហាជំលោះព្រំដែន បានធ្វើឱ្យកសិករម្នាក់ៗរស់នៅបន្ទាត់ព្រំដែនជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រកបរបរធ្វើស្រែចំការ ។ ប៉ុន្តែពេលនេះ ប្រទេសជាតិ មានសុខសន្តិភាព បានធ្វើឱ្យកសិករ រស់នៅតាមបន្ទាត់ព្រំដែនមានការផ្លាស់មុខមាត់យ៉ាងខ្លាំង សឹងតែមិនគួរឱ្យជឿផង ។ដែលទុក្ខលំបាកនេះមានតែអ្នកធ្លាប់រស់នៅតំបន់ព្រំដែន ពិសេស អ្នក រស់នៅខាងព្រំដែនកម្ពុជា វៀតណាម ទើបដឹងច្បាស់ជាងគេ ។
តាមការរៀបរាប់ឲ្យដឹងពី លោក អ៊ឹង ឈី ជាកសិករម្នាក់រស់នៅជាប់បន្ទាត់ព្រំដែន កម្ពុជា វៀតណាម ក្នុងភូមិសាស្រ្ត ភូមិកន្ទោង ឃុំកន្ទោង ស្រុករមាសហែក ខេត្តស្វាយរៀង បានរៀបរាប់ថា គាត់បានតស៊ូរស់នៅទីនេះតាំងពីស្រុកមានសង្គ្រាមមកម្លេះ ដែល ពេល នោះកុំថាឡើយធ្វើស្រែចំការ បានហូបគ្រប់គ្រាន់នោះ សូម្បីតែដេកនៅផ្ទះក៏មិនបាផង ទាំងសង្គ្រាមឆ្លង ដែន ទាំងចោរកម្ម តែងតែកើតមាននៅតំបន់នេះស្ទើររាល់ថ្ងៃ រាលយប់ ក្រោយចប់សង្គ្រាម បន្សល់ទុក្ខគ្រាប់មិនទាន់ផ្ទុះរាប់មិនអស់ទៀត ។ ប៉ុន្តែទោះបីជា យ៉ាងនេះក្តីក៏គាត់មិនបានបោះបង់ដីស្រែចំការចោលឡើយ ព្រមទាំងទិញបន្ថែម បន្តិចម្តងៗ រហូតបាន ដី ៥០ ហិកតារហូត ដើម្បីប្រកបអាជីវកម្មដាំដំណាំហូបផ្លែដល់សព្វថ្ងៃនេះ ។
ក្រោយពីសំអាតគ្រាប់មីនទាន់ផ្ទុះអស់ រួចរាល់ហើយគាត់បានជ្រើសរើសការដាំដំណាំចំរុះ ជាច្រើនមុខ ដូចជា៖ក្រូចពោធិ៍សាត់, ក្រូចឆ្មារ, ក្រូចថ្លុង,ស្រកានាគ ដូងក្រអូប,ស្វាយគ្រប់ប្រភេទ,ទុរ៉េន,ចេក,ទៀប ។ល។ ដែលរដូវប្រមូលផលឆ្នាំនេះ ជួបបញ្ហាជម្ងឺកូវីដ-១៩ គាត់លក់ផលដំណាំបានតែប្រមាណជាង១០ម៉ឺន ដុល្លារ ក្នុង១ឆ្នាំនេះ ប៉ុន្តែសម្រាប់ឆ្នាំមុនៗវិញ គាត់លក់បានពី១៥ទៅ២០ ម៉ឺដុល្លារឯណ្ណោះនេះមិនគិតពីការចំ ណាយត្រឡប់ទៅវិញលើការថែរទាំប្រចាំថ្ងៃនោះនៅ ឡើយ ។
ចំពោះផលដំណាំដែលគាត់ដាំបានវិញមិនភ័យខ្វះទីផ្សារឡើយ គឺភាគច្រើនលក់ទៅកាន់ទីផ្សារប្រទេស វៀតណាម ព្រោះគាត់មិនប្រើជីគីមីឡើយ ដោយប្រើតែលាមកគោ(ជីអាច់គោ)ទើបឈ្មួញខាងវៀតណាមចូលមកទិញយកទៅស្រុកគេ ដោយគេមកដល់ចំការតែម្តង ឯតម្លៃ វិញក៏បានខ្ពស់ ដោយសារដំណាំរបស់វៀតណាមគេប្រើតែជីគីមី ដើម្បីបានទិន្នផលខ្ពស់ ។
លោក អ៊ឹង ឈី បានបន្ដថា៖ នៅក្នុងភូមិគាត់ ក៏មានបងប្អូនគាត់ បីគ្រួសារទៀត បានប្រកបកសិកម្មដំណាំចំរុះដូចគ្នានេះដែរ ដែល បងប្អូនគាត់ទាំង៣ គ្រួសារសុទ្ធតែមានដីជាង៥០ហិកតាក្នុង១គ្រួសារ។
លោក អ៊ឹង ឈី បានបន្តថា៖ពេលនេះស្រុកមានសុខសន្តិភាព ទោះបីផ្លូវថ្នល់មិនទាន់ល្អឥតខ្ចោះក្តីក៏គាត់ អាចដឹកកសិផលទៅកាន់ទីផ្សារបានយ៉ាងរលូន ពិសេស ផ្សារ នៅប្រទេសវៀតណាម ដែលឈ្មួ្មកចុះមក ទិញដឹកដល់ចំការតែម្តង មិនក្លាចអត់ទីផ្សារលក់ នោះឡើយ ។ បើបងប្អូនត្រូវការផ្លែឈើគ្រប់មុខ គ្មានជាតិគីមីបងប្អូនអាចទាក់ទង មកកាន់លេខទូរស័ព្ទរបស់គាត់តាមរយៈលេខៈ ០១១ ៤១១២ ៣៤ មានផ្លែឈើគ្រប់មុខដោយមិនមានជាតិគីមី ព្រោះប្រើជីធម្មជាតិ សុទ្ធ ៕ សំរិត