ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកជំរុញឲ្យអាជ្ញាធរ មានសមត្ថកិច្ច ចុះពិនិត្យក្លឹបកំសាន្តនិងកន្លែងសប្បាយភាពនានាដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

77

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យជាប្រចាំនៅតាមបណ្ដាក្លឹបកំសាន្តនិងកន្លែងសប្បាយភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការនិងទប់ស្កាត់ឲ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ បើ ទោះបីនៅព្រះរាជាណាចក្រកម្ពុជាបានព្យាបាលជាសះស្បើយចំនួន១២២នាក់ ហើយមកដល់ពេលនេះបានឆ្លង២នាក់បន្ថែមទៀតនោះ។
   ការជំរុញបែបនេះរបស់លោកអភិបាលខណ្ឌទួលគោក បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៩ខែឧសភាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១២របស់ក្រុមប្រឹក្សាខណ្ឌទួលគោក ក្រោមវត្តមានលោកស្រីញ៉ែម មុំ ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកស្តីទីនិងលោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក

  លោកឯក ឃុនដឿនបានមានប្រសាសន៍លើកឡើងថា ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមកនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល យើងអនុវត្តបានល្អប្រសើរ និងបានព្យាបាលអ្នកជម្ងឺកូវីដ១៩នេះបានសះជាស្បើយទាំង១២២នាក់ តែមកដល់ពេលនេះគឺមាន២នាក់ផ្សេងទៀត បានឆ្លងនូវជំងឺកូវី១៩នេះ។ដូច្នេះទេតម្រូវឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ពិសេសការស្នាក់នៅរបស់ជនបរទេសនិងខ្មែរមកពីក្រៅប្រទេស

   លោកឯក ឃុនដឿន បានជំរុញឲ្យមានការផ្សព្វផ្សាយពីការអប់រំ សំអាត អនាម័យទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ជាងនេះទៅទៀត ក្នុងនាមអាជ្ញាធរត្រូវចុះពិនិត្យជាប្រចាំនៅតាមបណ្ដាល កន្លែងសប្បាយភាពនានាពិសេសក្លឹបកំសាន្ត ខារ៉ាអូខេជាដើម ពោលគឺមិនអនុញ្ញាតឲ្យក្លឹបកំសាន្តនិងកន្លែងសប្បាយនោះបើកដំណើរការនោះទេ ព្រោះជាកន្សែង បង្ករឲ្យមានហានិភ័យខ្ពស់ក្នុងការរីករាលដានៃជំងឺកូវិដ១៩នេះ។

   ពាក់ព័ន្ធនឹងប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានលោកឯក ឃុនដឿនក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានចុះដល់លំនៅដ្ឋានប្រជាពលរដ្ឋដើម្បីដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋនិងវាយតម្លៃឲ្យចំគោលដៅចំពោះប្រជាពលរដ្ឋក្រីក្រប្រភេទ១និងប្រភេទ២ ហើយបើតាមការវាយតម្លៃរបស់ថ្នាក់ជាតិ ប្រជាពលរដ្ឋក្រីក្រ ត្រូវបានគេវាយតម្លៃរហូតដល់១០០ចំណុច ដូច្នេះទេបញ្ហានេះ លោកជំរុញឲ្យ អាជ្ញាធរយើងធ្វើការកំណត់ឲ្យបានច្បាស់លាស់អំពីអត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ បើយើងកំណត់បានច្បាស់ គឺយើងបានជួយទៅដល់រាជរដ្ឋាភិបាលយើងហើយ ខណៈដែលរាជរដ្ឋាភិបាលមានគម្រោងជួយប្រជាពលរដ្ឋក្រីក្រដោយផ្តល់ជាប្រាក់ប្រចាំខែនាពេលខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង