ស្រី្តម្នាក់ស្លាប់ ក្រោយពេលសម្រាលកូនបាន២ថ្ងៃ នៅក្នុងមន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ីលីត
ភ្នំពេញ៖ ស្រី្តម្នាក់បានវ័យជាង៣០ឆ្នាំ បានស្លាប់ ក្រោយពេលសម្រាលកូនបាន២ថ្ងៃ នៅក្នុងមន្ទីរសម្រាកព្យាបាលនិងសម្ភព អ៊ីលីត
ស្ថិតនៅតាមបណ្តោយផ្លូវផ្សារសូឡា ផ្ទះលេខ៤៤៨ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីរូបនោះ ឈ្មោះលី រដ្ឋា អាយុ៣៤ ឆ្នាំ រស់នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានស្លាប់ ក្រោយពេលវះកាត់សម្រាកកូន ហើយបានស្លាប់នៅព្រឹកថ្ងៃទី២៩ខែឧសភានេះ។ នេះជាការវះកាត់លើកទី២
ពេលសម្រាកកូនប្រុសទី២របស់គាត់។ ប្រភពបានបញ្ជាក់ថា ស្រ្តីរូបនោះ មុនស្លាប់ គឺបានដួលក្នុងបន្ទប់ទឹក
ហើយទំនងជាដាច់ថ្នេរ ដែលវះកាត់សម្រាកកូន។ សពត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ រួមជាមួយនិងទារកដែលមានសុខភាពល្អ
។ សពយកទៅធ្វើបុណ្យនៅស្រុកកំណើត ។
ពាក់ព័ន្ធករណីនេះ ខាងមន្ទីរសុខាភបាលរាជធានីភ្នំពេញ បញ្ជាក់ថា ចំពោះការងារនេះ ពេលថ្ងៃបន្តិច អ្នកជំនាញនឹងចុះទៅពិនិត្យ
តែខាងមន្ទីរព្យាបាល សម្ភព អ៊ីលីត សម្របសម្រួលជាមួយក្រុមគ្រួសារសព បញ្ចប់ដោយស្ងាត់ៗ។ ចំណែកខាងក្រុមសាច់ញាតិ
នៃសព គឺពុំបាននិយាយអ្វីឡើយ បើទោះបីជាអ្នកសារព័ត៌មានសាកសួរក៏ដោយ ពួកគាត់បានចុះពីលើអគារមន្ទីរពេទ្យ ហើយឡើង
រថយន្តទៅបាត់តែម្តង រួមជាទារក និងសព ៕