ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជា​ក់លុយ ១$ ២$ និង​៥$ នៅ​ចាយ​ធម្មតា​

97

 

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ $1, $2 និង $5 នៅតែ​ចាយ​បាន​ធម្មតា​ក្នុងប្រទេស​កម្ពុជា ។ ការប្រកាស​របស់​សម្តេច​តេ​ជោ ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជាំ​បងប្អូន​អាជីវករ​មួយចំនួន​បដិសេធ​មិន​យកលុយ ១$ ២$ និង​៥$ ។​

​នៅ​ថ្ងៃទី​២៩​ខែឧសភា​នេះ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា​
​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ $1, $2 និង $5 នៅតែ​ចាយ​បាន​ធម្មតា​ក្នុងប្រទេស​កម្ពុជា​៊​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ បាន​មាន​ថ្លែងថា “​ខ្ញុំ​សូម​បញ្ជាក់ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ឲ្យ​បាន​ជ្រាប​បន្ថែម​លើ​ការប្រកាស​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញ​នេះ គឺ​បានបញ្ជាក់​ច្បាស់​ហើយ​ថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ $1, $2, និង $5 គឺ​នៅតែ​ចាយ​បាន​ធម្មតា​នៅលើ​ទីផ្សារ​ទូទាំងប្រទេស គឺ​មិនមាន​ការហាម​ប្រាម​មិន​ឲ្យ​ចាយ​ដូច​ពាក្យ​ច​ចាម​អារាម​នោះទេ​។ ក្នុងករណី​ប្រសិនបើ​មានការ​បញ្ឈប់​ឲ្យ​ចរាចរណ៍​ចាយលុយ​ក្រដាសប្រាក់​អាមេរិក​ប្រភេទ​ខាងលើនេះ គឺ​ប្រាកដ​ជាមាន​សេចក្តីប្រកាស​ជា​ផ្លូវការ ពី​ធនាគារជាតិ​នៃ​កម្ពុ​ជាមិនខាន​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រើប្រាស់​ចាយវាយ​ក្រដាសប្រាក់​អាមេរិក​ប្រភេទ ($1,$2,$5) ដោយ​សេរី​ដោយ​គ្មាន​ការ​កាត់ទឹក​ឬ​កាត់​ផុ​ក​អ្វី​ទាំងអស់​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សំណាងល្អ និង ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-១៩ ទាំងអស់គ្នា​”​។​

​សូមបញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៨​ខែឧសភា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី កិច្ចប្រជុំ​ពិភាក្សា​អំពី បញ្ហា​ប្រឈម​នៃ​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ នៅ​កម្ពុជា​។​

​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ជា​សាធារណៈ​ថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ នៅតែ​ចាយ​បាន​ដូច​ធម្មតា​នៅលើ​ទីផ្សារ មិនមាន​ការហាមឃាត់​នោះទេ ប៉ុន្តែ​នៅពេល​ខាងមុខ​ធនាគារជាតិ​នៃ​កម្ពុជា នឹង​ផ្អាក​ការទទួលយក​ក្រដាសប្រាក់ ដុល្លារ​អាមេរិក​ទាំងនេះ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​តែប៉ុណ្ណោះ​។​

​ដោយ​ពិនិត្យឃើញថា ទាំង​ក្នុង​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា មានការ​គរ​ជន់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ ដែល​នេះ​សរ​បញ្ជាក់ថា តម្រូវការ​នៃ​ក្រដាសប្រាក់​ទាំងនេះ​មាន​កម្រិត​ទាប​ក្នុង​ទីផ្សារ អង្គប្រជុំ​បាន​ឯកភាព​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចខាងក្រោម​៖

១) ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្តល់​ពេលវេលា​ចំនួន​៣​ខែ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​នាំយក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ មក​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស ដោយ​ឥត​គិត​កម្រៃ​សេវា​

២) បន្ទាប់ពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្ទេរ​ការចំណាយ​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស លើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ជា​អ្នករ៉ាប់រង​វិញ​។ ចំពោះ​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១០$ ឡើងទៅ គឺ​មិនមាន​កម្រៃ​សេវា​ទេ​

៣) ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​ឈានទៅ​កំណត់​ពេលវេលា​ណាមួយ​សមស្រប ដើម្បី​ផ្អាក​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក ប្រភេទ​តូច​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា អង្គ​ប្រជុំបាន​ពិភាក្សា​និង​ឯកភាព​លើ​បញ្ហា​ប្រឈម​មួយចំនួន​ដូចខាងក្រោម​៖

​លើ​ទិដ្ឋភាព​គោលនយោបាយ​៖

– នៅក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព​ពិភពលោក ហើយ​កំពុង​ឈានចូល​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច ការពង្រឹង​ឯករាជ្យភាព​ក្នុង​ការដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ​នឹង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ប្រសិទ្ធភាព​។ ក្នុងទិសដៅ​នេះ កម្ពុជា​ត្រូវ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ទូលំទូលាយ​ជាង​មុន ដោយ​គួរ​ចាប់ផ្តើម​ពី​ការចាយវាយ​លើ​ប្រតិបត្តិការ​ដែលមាន​ទំហំ​តូច​ទៅ​។ ដូច្នេះ ការទុកឱ្យ ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ​គឺជា​ឧបសគ្គ​មួយ​ក្នុងការ​ជំរុញ ការប្រើប្រាស់​ប្រាក់រៀល​

– ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយនេះ ប្រាក់រៀល​ក៏ដូចជា​រូបិយប័ណ្ណ​ក្នុង​តំបន់​បាន​ធ្លាក់​ថ្លៃ​គួរឱ្យកត់សម្គាល់​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ ចំពោះ​ប្រទេស​ក្នុង​តំបន់ តម្លៃ​រូបិយប័ណ្ណ​របស់គេ​ធ្លាក់​ថ្លៃ គឺជា​ចម្បង​ដោយសារ​ការធ្លាក់ចុះ​នៃ​ការនាំចេញ​និង​លំហូរ​ចេញ​នៃ​មូលធន​។ ចំណែកឯ​កម្ពុជា​វិញ ការធ្លាក់​ចុះថ្លៃ​ប្រាក់រៀល​គឺ​ដោយសារ​តម្រូវ​ការប្រាក់​រៀល​ធ្លាក់ចុះ (​ដែលជា​ចម្បង​បណ្តាលមកពី​ការ​ថមថយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការធ្លាក់ចុះ​តម្រូវការ​ប្រាក់រៀល​សម្រាប់​បង់ពន្ធ ។​ល​។​)​។ ការធ្លាក់​ថ្លៃ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​នេះ​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ប្រជាកសិករ​ដែលមាន​ចំណូល​ជា​ប្រាក់រៀល​។ ដូច្នេះ ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ចរន្ត​សេដ្ឋកិច្ច ជាពិសេស​សម្រាប់​ប្រតិបត្តិការ​ដែលមាន​ទំហំ​តូច ការប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ​គួរ​ត្រូវ​ជំនួស​ដោយ​ប្រាក់រៀល​វិញ​។​

​លើ​ទិដ្ឋភាព​បច្ចេកទេស​៖

– ធនាគារជាតិ​នៃ​កម្ពុជា ជា​ស្ថាប័ន​តែមួយគត់​ដែលមាន​សិទ្ធិ​ដឹកជញ្ជូន​រូបិយប័ណ្ណ ចេញ​- ចូល​កម្ពុជា​។ ទោះបីជា​មិនមែនជា​តួនាទី​របស់ខ្លួន​ក៏ដោយ ក៏​កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សម្រួល ការដឹក​ក្រដាសប្រាក់​ថ្មី​ពី​ធនាគារកណ្តាល​អាមេរិក មកប្រើប្រាស់ នៅ​កម្ពុជា​។ ដោយឡែក​ចំពោះ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច និង​ចាស់ ទក់ រហែក ធនាគារជាតិ​នៃ​កម្ពុជា មានការ​លំបាក​ក្នុងការ​គ្រប់គ្រង​គុណភាព ដោយហេតុថា ការដឹកចេញ​ក្រដាសប្រាក់​ទាំងនេះ ត្រូវ​ចំណាយ​ពលកម្ម​និង​ថវិកា​ខ្ពស់ ដែល​ខុសពី​ក្រដាស​ប្រាក់រៀល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​អាច​កាត់​និង​កម្ទេចចោល ហើយ​ជំនួស​ដោយ​ក្រដាសប្រាក់​បោះពុម្ព​ថ្មី​។​
​ម្យ៉ាងទៀត ធនាគារ​ដៃគូ​ក្រៅប្រទេស ដែល​ជួយ​សម្រួល​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច មាន​ចំនួន​តិច​ទៅៗ ហើយ​ធនាគារ​ទាំងនេះ​ក៏បាន​រឹតបន្តឹង​ការទទួល​ក្រដាសប្រាក់​ដុល្លារ អាមេរិក​តូចៗ​ផងដែរ ទោះបីជា​ផ្តល់​កម្រៃ​សេវា​ខ្ពស់​ក៏ដោយ​។ ការណ៍​នេះ កាន់តែ​លំបាក​បន្ថែមទៀត​ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ លើ​ពិភពលោក ដែល​បណ្តាល ឱ្យជើង​ហោះហើរ​ចេញ​និង​មក​កម្ពុ​ជាមាន​តិច​បំផុត​។​

​ដោយ​ពិនិត្យឃើញថា ទាំង​ក្នុង​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​មានការ​គរ​ជន់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ ដែល​នេះ​សរ​បញ្ជាក់ថា តម្រូវការ​នៃ​ក្រដាសប្រាក់​ទាំងនេះ មាន​កម្រិត​ទាប​ក្នុង​ទីផ្សារ អង្គប្រជុំ​បាន​ឯកភាព​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចខាងក្រោម​៖

– ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្តល់​ពេលវេលា​ចំនួន ៣ ខែ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​នាំយក ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ មក​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស ដោយ​ឥត​គិត​កម្រៃ​សេវា​។​

– បន្ទាប់ពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្ទេរ​ការចំណាយ​ដឹកជញ្ជូន​ចេញ ទៅ​ក្រៅប្រទេស​លើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១$ ២$ និង ៥$ ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ជា​អ្នករ៉ាប់រង​វិញ​។ ចំពោះ​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១០$ ឡើងទៅ គឺ​មិនមាន​កម្រៃ​សេវា​ទេ និង​

– ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​ឈានទៅ​កំណត់​ពេលវេលា​ណាមួយ​សមស្រប ដើម្បី​ផ្អាក​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។​

​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​មតិ​ពី​តំណាង​ក្នុង​វិស័យ​លក់រាយ​មួយចំនួន​ផងដែរ​។ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​សូមបញ្ជាក់​ផងដែរ​ថា ការអនុវត្ត​វិធានការ​ខាងលើ​មិន​មានន័យថា ជាការ​ហាមឃាត់​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ​ទាំងនេះ​នៅលើ​ទីផ្សារ​នោះទេ​៕​

អត្ថបទដែលជាប់ទាក់ទង