ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហាន​កម្ពុជា​ម្នាក់​ស្លាប់ ដោយ​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​បំពេញបេសកកម្ម នៅ​ប្រទេស​ម៉ាលី

113

 

​ភ្នំពេញ​៖ កងកម្លាំង​មួក​ខៀវ​កម្ពុជា​ម្នាក់ បាន​ស្លាប់​ដោយសារតែ​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ម៉ាលី ក្នុងពេល​ទៅ​បំពេញបេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា

​នាយ​ឧ​ត្ត​ម​សេនីយ៍ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បន្ថែមទៀតថា ទាហាន​កម្ពុជា​ម្នាក់ ដែល​បាន​បាត់បង់​ជីវិត​នៅ​ប្រទេស​ម៉ាលី ឈ្មោះ ស សា​វី ឋានន្តរស័ក្តិ​ថ្នាក់ ឧ​ត្ត​ម​សេនីយ៍​ទោ បាន​ទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ ។ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​សម្តែង​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​ក្រុមគ្រួសារ​របស់​យុទ្ធជន ដែល​បាន​ពលី​នៅ​ប្រទេស​ម៉ាលី​នេះ​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ មាន​កងកម្លាំង​យោធា​មួក​ខៀវ​កម្ពុជា ៣​នាក់ ដែល​បំពេញបេសកកម្ម នៅ​ប្រទេស​ម៉ាលី បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ​មាន​២​នាក់​ជាសះស្បើយ​ឡើងវិញ​៕​

អត្ថបទដែលជាប់ទាក់ទង