ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ អ្នកទៅផ្ទេរកម្មសិទ្ធិយានយន្តមានចំនួនជិត១ម៉ឺនគ្រឿង ដែលជាតួលេខមួយខ្ពស់ជាងឆ្នាំ២០១៩ ម្ចាស់ឡាន ចុងក្រោយ ត្រូវរួសរាន់ទៅផ្ទេរកម្មសិទ្ធិឲ្យបានមុនដំណាច់ខែមិថុនា

113

ភ្នំពេញ៖   រយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២០នេះ អ្នកដែលទៅផ្ទេរកម្មសិទ្ធិយានយន្តមានចំនួន៨.៨១០គ្រឿង ដែលនេះជាតួលេខមួយខ្ពស់ ខណៈកាលពីឆ្នាំ២០១៩ មានត្រឹមតែចំនួន៦.៦៧៨គ្រឿងតែប៉ុណ្ណោះ។ដូច្នេះទេម្ចាស់ឡានចុងក្រោយ បន្ទាប់ពីទិញលក់តៗគ្នាដែលរកម្ចាស់ដើមមិនឃើញ ត្រូវរួសរាន់ទៅផ្ទេរកម្មសិទ្ធិឲ្យបានមុនដំណាច់ខែមិថុនាឆ្នាំ២០២០នេះ

   អ្នកដែលមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យដោយភ្ជាប់នូវសំណុំឯកសារដូចជា៖ ផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់តួ សាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានយន្ត ដោយភ្ជាប់ជាមួយបណ្ណសម្គាល់(ច្បាប់ដើម) និងស្លាកលេខសម្គាល់យានជំនិះ(ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ដោយក្នុងនោះសម្រាប់ពលរដ្ឋខ្មែរ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច និងជនបរទេស ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ត្រូវមានបង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត លិខិតលក់ទិញ កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាលក្នុងរាជធានីខេត្ត គឺមានតម្លៃ៤៨.០០០រៀល និងឆ្លងរាជធានីខេត្ត តម្លៃ១០១.០០០រៀល។ ចំពោះកម្រៃការផ្ទេរកម្មសិទ្ធិសម្រាប់រថយន្តធុនធំឬធុនធ្ងន់ក្នុងរាជធានីខេត្ត មានតម្លៃ៦៧.០០០រៀល និងឆ្លងរាជធានីខេត្ត តម្លៃ១២៥.០០០រៀល តម្លៃនេះមិនរួមបញ្ជូលពន្ធប្រថាប់ត្រា៤ភាគរយ របស់អគ្គនាយកដ្ឋានពន្ធដារនោះឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង