ថ្ងៃនេះពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ថ្ងៃនេះពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ
រហូតដល់ម៉ោង ៨និង១០ព្រឹក ថ្ងៃទី ៣១ ឧសភា ២០២០ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៥នាក់ដដែល ចំនួនសម្រាកពេទ្យនៅ២នាក់ ចំនួនជាសះស្បើយសរុបចំនួន១២៣នាក់ និងស្លាប់គ្មាន ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានប្រកាសថា ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 20406 ស្មើនឹង 1229 ក្នុង១លាននាក់៕