ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុង​ខែឧសភា ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​គម្រោង​វិនិយោគ​ចំនួន​២០ ទុនវិនិយោគ​ជិត​៥០០​លាន​ដុល្លារ 

152

 

​ភ្នំពេញ​)៖ បើតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា នៅក្នុង​ខែឧសភា ឆ្នាំ​២០២០ មាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន​២០​គម្រោង ត្រូវបាន CDC អនុម័ត​ឲ្យ​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា ដែល​សរុប​ទុនវិនិយោគ​មាន​៤៩១,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១០.៨២២​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ទាំង​២០​នោះ​រួមមាន​៖

១-“POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កំពង់ព្រះ ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ២,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១០០​កន្លែង​។​

២-“SURE FANCY LEATHER GOODS MANUFACTURER CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣៣​កន្លែង​។​

៣-“CAM M J AGRICULTURAL CO., LTD.”​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២១៦​កន្លែង​។​

៤-“HOUNEN SOLAR INC CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៩,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៥០​កន្លែង​។​

៥-“SPHP (CAMBODIA) CO., LTD.” គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ អនុភាព​៨០MW ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ចំនួន ២៣១,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨១​កន្លែង​។​

៦-​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដូងប្រេង កៅស៊ូ និង​ល្ហុង​ប្រេង​) របស់​ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” ស្រុក​ជុំ​គី​រី និង​ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ២១,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.០៧០​កន្លែង​។​

៧-“YONG WANG (CAMBODIA) CO., LTD.”​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន ៧០០ បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ១០៧,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៥៨​កន្លែង​។​

៨-“PROSPECT ENERGY (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៧,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩៨​កន្លែង​។​

៩-“RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD.” គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលព្រះអាទិត្យ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ទុនវិនិយោគ​ប្រមាណ ៥០,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥០​កន្លែង​។​

១០- Campico Global Flooring Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារបន្ទះ ក្តារ​ប៉ា​កេរ​, មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៥០​កន្លែង​។​

១១- JL Cool Refrigeration Technology Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីឡាំង កេស​កា​តុង​ទូទឹកកក​, មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ស្វាយរៀង ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ១,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣២០​កន្លែង​។​

១២-​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ ផលិត​ប្រដាប់​ព្យួរ​សម្លៀកបំពាក់​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន BAYON SMILE HANGER DEVELOPMENT CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ៥,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៨២​កន្លែង​។​

១៣-“LUCKY UNIQUE ENTERPRISE CO., LTD.”​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៥៤​កន្លែង​។​

១៤-“RAINBOW SUNWOOD MANUFACTURING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្ភារ​តុបតែង​សម្រាប់​រថយន្ត (​ស្រោមពូក កម្រាល ក្រណាត់​គ្រប់​រថយន្ត​…​។​ល​។​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៨៨​កន្លែង​។​

១៥-​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន HONG FENG KNITTING CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បន្ទាយ​តូច ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ១៤,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៨៦​កន្លែង​។​

១៦-​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​របស់​ក្រុមហ៊ុន KH PAPER MILL CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​បេតុង ភូមិ​តា​ភេ​ម សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨២​កន្លែង​។​

១៧-​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​របស់​ក្រុមហ៊ុន BOEUNG KET PACKAGING FACTORY CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹងកេត​លើ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ១៤,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦០៥​នាក់​។​

១៨-“MAO XING YUAN (CAMBODIA) GARMENT CO., LTD.”​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៧៤​កន្លែង​។​

១៩-“XH SINGHI FOOTWEAR CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥០១​កន្លែង​។​

២០-“NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០២២​កន្លែង​៕​

អត្ថបទដែលជាប់ទាក់ទង