គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យស្លាប់៣នាក់ និងរបួស ៣នាក់
កំពង់ធំ ៖ គ្រោះថ្នាក់កើតឡើងរវាងរថយន្តឆ្លាម ពន្លះគ្នាលាន់ដូចរន្ទះ ជាមួយរថយន្តឆ្លាមមួយគ្រឿងទៀត បណ្តាលឲ្យស្លាប់មនុស្ស៣នាក់បានស្លាប់ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ភូមិក្បិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
រថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2T-4927 បើកបរដោយឈ្មោះ លី រតនៈ ភេទប្រុសអាយុ ៣២ឆ្នាំ នៅឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមន្រីរាជការ របួសស្រាល។ អ្នករួមដំណើរក្នុងរថយន្តពណ៌ប្រផេះ៖ ១-ប្រពន្ធអ្នកបើកបរឈ្មោះ ឈីវ ឆេង លាំង ស្រីអាយុ ៣០ឆ្នាំ នៅភ្នំពេញ(របួសធ្ងន់) ។
២-កូនអ្នកបើកបរឈ្មោះ លី មេងឈាង ភេទប្រុសអាយុ ២ឆ្នាំ (ស្លាប់) ។ ៣-ឈ្មោះ ហ៊ូ ហេមរិន ភេទប្រុស អាយុ ៣៥ឆ្នាំនៅភ្នំពេញ(របួសស្រាល)។ ៤-ឈ្មោះ សារិន សារ៉ា ភេទស្រី អាយុ ៣៣ឆ្នាំនៅភ្នំពេញ(ស្លាប់)។ ៥-ឈ្មោះ ហ៊ូ សុខ រក្សាប្រុស អាយុ៤ឆ្នាំ(របួសធ្ងន់)នៅភ្នំពេញ។ ៦-ឈ្មោះ ហ៊ូ សុភ័ក្រតី ភេទស្រី អាយុ ៧ឆ្នាំ នៅភ្នំពេញ (របួសធ្ងន់)។
រថយន្តម៉ាកកាមរី (ឆ្លាម) ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2R-8565 បើកបរដោយឈ្មោះ ឡែវ ប៊ុនថា ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិសែនសុខទី៤ សង្កាត់ធ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ របួសធ្ងន់ ។ អ្នករួមដំណើររថយន្តពណ៌មាសឈ្មោះ ឌុក បឿន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិបឹងរការ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ( របួសធ្ងន់) និងស្លាប់១នាក់(ស្រី) មិនទាន់ស្គាល់អត្តសញ្ញាណ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង នៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាង រថយន្តទាំង២គ្រឿង យកមករក្សាទុកនៅ អធិការដ្ឋានស្រុកកំពង់ស្វាយ។ អ្នករបួសបានបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ ចំណែកឯសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕