ឃុំខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដាក់ពន្ធនាគារខេត្តកណ្តាល
កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ស្រី ចំនួន ០១នាក់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពាក់ព័ន្ធនឹងករណីគ្រឿង។
វត្ថុតាងចាប់យករួមមាន ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១៤កញ្ចប់, ម៉ូតូ០១គ្រឿង, ទូរសព្ទ័ដៃ ០៣គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។