ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាញ់ថ្នាំ​កម្ចាត់​មេរោគ​នៅ​ជុំវិញ​អាគារ​ហ្វឹកហាត់​

94

​ ​ភ្នំពេញ​៖​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើ​សកម្មភាព​ហាត់​ហ្វឹកហ្វឺន នី​ង​ការប្រកួត​លី​គ​ឡើងវិញ​ជា​ជំ​
​ហានៗ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៤​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាលពី​ចុង​សប្ដាហ៍​កន្លងមក​បានធ្វើ​ការបាញ់​ថ្នាំ​កម្ចាត់​មេរោគ​នៅ​ជុំវិញ​អាគារ​សម្រាប់​កីឡាករ កីឡាការិនី​ហ្វឹកហាត់ ។
​ក្រុមការងារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​សហការ​ជាមួយ​ក្រុម​អ្នក​ស្ម័គ្រចិត្ដ Mr.Dong jo Choi. K1 pest control. Co.ltd.​មកពី​ប្រទេស​កូរ៉េខាងត្បូង លោក​. Hee Seok Lee, ប្រធាន​ក្រុមហ៊ុន indochina cooperation center​របស់ កូរ៉េ តាមរយៈ​ការស្នើសុំ​ពី​លោក អ៊ូ រតនា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា និង​លោក បួន​ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​តេ​ក្វាន់​ដូ​ITF​កម្ពុជា​។​
​ការចុះ​ត្រួតពិនិត្យ​និង​បាញ់ថ្នាំ​កម្ចាត់​មេរោគ​នៅ​សាល​ហាត់​ហ្វឹកហ្វឺន​កីឡា​តេ​ក្វាន់​ដូ​ITF​សាល​ហាត់​ហ្វឹកហ្វឺន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា និង​ទូទាំង​អគារ​ម​ជ្ឈ​ណ្ឌ​ល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថ្មី ព្រមទាំង​នៅ​សាល​បាល់បោះ​ផងដែរ ដើម្បី​ត្រៀម​កីឡាករ​-​កីឡាការិនី​ថ្នាល​គ្រប់​ប្រភេទ​កីឡា​ចូល​ហ្វឹកហាត់​រួមគ្នា​ឡើងវិញ ក្រោម​ស្មារតី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​បន្ដ​និរន្ដរភាព​កាហាត់​ហ្វឹកហ្វឺន​៕

អត្ថបទដែលជាប់ទាក់ទង