ដេប៉ឈើ៦ទីតាំង និងកន្លែងស្តុប៥ទីតាំង នៅក្នុងស្រុកស្ទោង រកស៊ីឡើងដុះស្លែ ទើបកម្លាំងសមត្ថកិច្ចចចុះបង្ក្រាប រឹបអូសឈើជាង១៥០ម៉ែត្រគីប ព្រោះគ្មានច្បាប់អនុញ្ញាត
កំពង់ធំ៖ ទីតាំងរោងសន្និធិគ្មានច្បាប់អនុញ្ញាត ១១ទីតាំង (ដេប៉ូឈើអត់ច្បាប់នៅក្នុងស្រុកស្ទោងចំនួន៦ និងទីតាំងស្ដុប៥កន្លែងទៀត) ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការបង្ក្រាប។ ដេប៉ូឈើនិងទីតាំងស្ដុប នៅក្នុងស្រុកស្ទោង បានរកស៊ីយូរឆ្នាំមកហើយ ទើបតែពេលនេះ សមត្ថកិច្ចបានអះអាងថា គ្មានច្បាប់អនុញ្ញាតបើកអាជីវកម្ម ទើបចុះបង្ក្រាប និងរឹបអូសឈើទៅទុករដ្ឋបាលព្រៃឈើ ។
សូមបញ្ជាក់ថាបើតាមការផ្សាយរបស់ផេកហ្វេសប៊ុក GRK News កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជារការរង កងរាជអាវុហត្ថខេត្តកំពង់ធំ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្កំពង់ធំ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបទីតាំងរោងសន្និធិ (ដេប៉ូ) គ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិ កំពង់ក្តី ភូមិកំពង់ចិន ភូមិឈើទាល ស្ថិតឃុំកំពង់ចិនត្បូង និងភូមិអំពិល ស្ថិតឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំចំនួន ១១ទីតាំង។
ទីតាំងដេប៉ូឈើទាំងនោះរួមមាន ៖
១. ទីតាំងរបស់ ម្ចាស់ឈ្មោះ ប៊ាន លាន ភេទប្រុស រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មាន ៤ កន្លែង ស្មើនឹង ៧៧,២៣០ម៉ែត្រគូប។
២.ទីតាំងរបស់ម្ចាស់ ឈ្មោះ ហ៊ី គឹមហេង ភេទប្រុស រស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មាន៣ កន្លែងស្មើនឹង ៣៤,៣២៨ ម៉ែត្រគូប។
៣.ទីតាំងរបស់ម្ចាស់ឈ្មោះ ឈន បានហុក ភេទប្រុស រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មាន១កន្លែង ស្មើនឹង ២៥,១៨០ម៉ែត្រគូប។
៤.ទីតាំងរបស់ម្ចាស់ឈ្មោះ តាន់ ប៉ូទី ភេទប្រុស រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មាន ១កន្លែង ស្មើននឹង ៧,១៤៧ម៉ែត្រគូប។
៥.ទីតាំងរបស់ម្ចាស់ឈ្មោះ ស៊ឹង សុដា ភេទស្រី រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ស្មើនឹង ៤,០៣៥ម៉ែត្រគូប។
៦.ទីតាំងរបស់ម្ចាស់ឈ្មោះ ឃាង មុន្នី ភេទប្រុស រស់នៅភូមិអំពិល ឃុំសំព្រោជ ស្រុកស្ទោង មាន១កន្លែងស្មើនឹង ៤.៥០២ម៉ែត្រគូប។
លោក ឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោង បានថ្លែងប្រាប់កាសែតក្នុងស្រុកកាលពីថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២០នេះ ដេប៉ូអត់ច្បាប់ចំនួន៦កន្លែង និងកន្លែងស្តុបឈើចំនួន ៥កន្លែងត្រូវបាន សមត្ថកិច្ចចម្រំរឹបអូសយកឈើក្រៅលំដាប់ថ្នាក់បានជាង១៥០ម៉ែត្រគូប ពេលនេះកំពុងតែដឹកជញ្ជូនចេញ យកមករក្សាទុកនៅសង្កាត់រដ្នបាលព្រៃឈើស្ទោង។
លោក ម៉ុល វណ្ណា នាយសង្កាត់រដ្នបាលព្រៃឈើស្ទោង បានឲ្យនៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២០នេះថា ដេប៉ូអត់ច្បាប់ចំនួន៦កន្លែង និងកន្លែងស្តុបឈើចំនួន ៥កន្លែងទៀត ដែលផ្ទុកឈើជាង១៥០ ម៉ែត្រគូបសុទ្ធតែជាប្រភេទឈើក្រៅលំដាប់ថ្នាក់ កំពុងតែដឹកជញ្ជូនចេញ ដើម្បីយកទៅរក្សាទុកនៅសង្កាត់រដ្នបាលព្រៃឈើស្ទោង៕