ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារនៃមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តព្រះវិហារ បានបំពេញការងារយ៉ាងសកម្មលើការថែទាំ-ជួសជុលផ្លូវថ្នល់ កាត់ស្មៅ និងជួសជុលបង្គោលសុវត្តិភាព

65

ព្រះវិហារ៖ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបំពេញការងារយ៉ាងសកម្ម ទៅតាមការណែនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ និងក្រោមការពិនិត្យដោយផ្ទាល់ពី លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ  ដោយក្នុងខណៈពេលនេះ ក្រុមការងារជាច្រើនក្រុមបាននឹងកំពុងបំពេញការងារ លើការថែទាំជួសជុលផ្លូវថ្នល់ កាត់ស្មៅ និងជួសជុលបង្គោលសុវត្តិភាពព្រមៗគ្នាផងដែរ

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា សម្រាប់ពេលនេះក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងធ្វើសកម្មភាព ក្រុមការងារថែទាំផ្លូវជាតិលេខ៩៥ (កងថែទាំផ្លូវក្រាលកៅស៊ូ DBST) ដែលមានប្រវែង ៥៩,១គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៩ ស្រុកទីរួមស្រុកឆែប ដល់ភូមិភ្នំដែក ស្រុករវៀង ខេត្តព្រះវិហារ ដែលថ្ងៃនេះបន្ត ស្រោចកៅស៊ូសៀលលប់ស្នាមប្រេះ នៅគីឡូម៉ែត្រ ៦១+១៥០ ជាលទ្ធផលសម្រេចបានប្រវែង ៣៥០ ម៉ែត្រការ៉េបន្ថែមទៀត ស្ថិតក្នុងស្រុករវៀងខេត្តព្រះវិហារ។

  សកម្មភាពក្រុមការងារថែទាំផ្លូវខេត្តលេខ 2PVH4 (កងថែទាំផ្លូវក្រាលល្បាយថ្មភ្នំ) មានប្រវែង ៣២គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្វាយជ្រុំ ដល់ អានសេះ ដោយថ្ងៃនេះបន្តកៀរសម្រួលផ្លូវ និងថែមដីល្បាយថ្មភ្នំ ជាលទ្ធផលសម្រេចបាន៤គីឡូម៉ែត្របន្ថែមទៀត ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

  អំពីក្រុមការងារកាត់ស្មៅ និងជួសជុលបង្គោលសុវត្តិភាព នៅលើកំណាត់ផ្លូវជាតិលេខ៦២គីឡូម៉ែត្រ១១០+០០០ ដល់ គីឡូម៉ែត្រ ១១២៥ +០០០ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

  អំពីការងារអ៊ុតកៅស៊ូ AC ក្នុងក្រុងព្រះវិហារ (គម្រោងគុណប្រយោជន៍ខេត្ត) ថ្ងៃនេះបន្តអ៊ុតកៅស៊ូនៅលើផ្លូវម្លូព្រៃបានប្រវែង ៩៥ម៉ែត្រ ខាងឆ្វេងដៃ សរុប ខាងស្តាំដៃប្រវែង២៤៨៦ ម៉ែត្រ ខាងធ្វេងដៃ ប្រវែង៦០៥ ម៉ែត្រ៕

 

អត្ថបទដែលជាប់ទាក់ទង