តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា តម្លៃ២៧០០រៀលក្នុងមួយលីត្រ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១មិថុនានេះ បានចេញសេចក្តីជូនដំណឹងពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មីនៅតាមស្ថានីយ ដែលត្រូវអនុវត្ត ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នឹងត្រូវលក់ ២៨៦០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ២៦៦០ រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ចំនួន ៤សេនដុល្លារក្នុងមួយលីត្រ។
ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១៥ ខែមិថុនា ឆ្នាំ២០២០ នឹងចុះមក ២៧០០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA 92 និង២៥០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។