២លានរៀលបន្ថែមលើតម្លៃខ្លួន សម្រាប់អ្នកឈ្នះ ក្នុងតំណែងគូឯក
ភ្នំពេញ៖សង្វៀនស៊ីអិនស៊ីបានបង្កើតសង្វៀនប្រដាល់មួយទៀតដែលប្រសិទ្ធិនាមថាអាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធដែលនេះជាការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១មិថុនាលោកម៉ុល រ៉ាស៊ីប្រធានផ្នែកលក់ទូរទស្សន៍ស៊ីអិនស៊ីបានឱ្យដឹងថាវិស័យកីឡាប្រដាល់
គុនខ្មែរសព្វថ្ងៃកំពុងតែមានការរីកចម្រើននិងល្បីសុះសាយ ពេញព្រះរាជាណាចក្រកម្ពុជានិងនៅលើពិភពលោកហើយកំពុងតែទទួលបាននូវការគាំទ្រពីប្រិយមិត្តកាន់តែច្រើនឡើងជាលំដាប់។ជាមួយគ្នានេះដែរស៊ីអិនស៊ីក៏ជាផ្នែកមួយបានចូលរួមជួយជម្រុញនិងលើកមុខមាត់ប្រដាល់គុនខ្មែររបស់យើងនេះដែរ។
ការប្រកួតដែលធ្វើឡើងរៀងរាល់រសៀលថ្ងៃអាទិត្យនោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាអ្នកផ្ដល់កីឡាករនិងមន្ត្រីបច្ចេកទេស
ដែលមានសមត្ថភាពដើម្បីប្រកួតក្នុងព្រឹត្តិការណ៍នេះ។មួយសប្ដាហ៍មានការប្រកួត៥គូដែលក្នុងនោះមានមួយគូប្រកួតក្នុងតំណែងគូឯកក្រៅ
ពីនោះជាគូពិសេស ។
សម្រាប់អ្នកប្រកួតក្នុងតំណែងគូឯកនោះក្រៅពីប្រាក់តម្លៃខ្លួនដែលមានជាធម្មតានោះពួកគេត្រូវប្រជែងគ្នាដណ្ដើមយកប្រាក់រង្វាន់ចំនួន២លានរៀលរៀងរាលសប្ដាហ៍ ។
លោកជ័យឧត្តមប្រធានផ្នែកលក់របស់ក្រុមហ៊ុនស្រាAlexandបានឱ្យដឹងផងដែរថាគោលបំណងសំខាន់ដែលក្រុមហ៊ុនចូលរួមជួយឧបត្ថម្ភការប្រកួតកីឡាប្រដាល់នាពេលនេះគឺជាការរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។មិនតែប៉ុណ្ណោះក៏ដើម្បីចូលរួមលើកស្ទួយជិវភាពប្រចាំថ្ងៃរបស់កីឡាករប្រដាល់គុនខ្មែរឱ្យកាន់តែមានជិវភាពធូធាថែមមួយកម្រិតទៀត។ប៉ុន្តែលោកក៏បានធ្វើការផ្ដាំផ្ញើរទៅដល់កីឡាករនិងគណៈកម្មការបច្ចេកទេសទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការការពារនិងបង្ការពីការឆ្លងជម្ងឺកូវីដ១៩។
លោកឧត្តមសេនីយ៍និន ភិរម្យអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើការផ្ដាំផ្ញើរទៅដល់មន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាលទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់ការកាត់ក្ដីត្រូវឱ្យមានភាពយុត្តិធម៍មិនលំអៀង។ហើយលោកក៏បានមានប្រសាសន៍ឱ្យដឹងបន្ថែមទៀតថាសព្វថ្ងៃនេះមេរោគកូវីដ១៩កំពុងតែរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោកក្នុងនោះរួមទាំងកម្ពុជាយើងផងដែរ
ប៉ុន្តែមួយរយៈមកនេះយើងព្យាបាលជាសះស្បើយបាន១០០% ៕