ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញឲ្យជំនាញពន្លឿនការធ្វើបច្ចុប្បន្នភាព កំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រឲ្យបានឆាប់រហ័ស ដើម្បីរដ្ឋាភិបាលមានមូលដ្ឋានឧបត្ថម្ភសាច់ប្រាក់ ដែលគ្រោងអនុវត្ត នៅ ពេលខាងមុខ

69

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរកដំណោះ ស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅខេត្តស្វា យ រៀងដែលប្រឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុង ពេលនៃការរីករាលដាលមេរោគកូវីដ១៩ នៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោតសរសើរចំពោះ លោក លោកស្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ស្រុកទាំង ៨ ដែលបានបំពេញ ការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក ។ ចំណែកឯកិច្ចប្រជុំថ្ងៃនេះប្រារព្ធឡើង ឆ្លើយតបនឹងសេចក្តីណែនាំលេខ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ១៩ ។
លោកស្រីក៏បានស្នើឲ្យ៖ ១.ប្រធានក្រុមការងារចុះតាមក្រុង ស្រុក និងមន្រ្តីជំនាញទាំងអស់ ត្រូវជម្រុញអនុវត្តឲ្យបានតាមសេចក្តីណែនាំ លេខ ១៧ របស់រាជរ ដ្ឋាភិបាល ដែលជារបៀបវារៈប្រជុំព្រឹកនេះ ត្រូវសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវសម្រេចធ្វើឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភាឆ្នាំ ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជន ឲ្យបានមុនដំណាច់ខែមិថុនាឆ្នាំ ២០២០ ។
២.ត្រូវដាក់ចេញនូវផែនការកម្មវិធីការងារឲ្យបានមុនដំណាច់ខែ មិថុនា ឆ្នាំ២០២០ នេះ ក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និង ក្រ.២ ដែលមន្ទីរផែនការបានស្រង់រួចហើយ និងត្រូវបញ្ជាក់ឡើងវិញឲ្យបានច្បាស់លាស់ ពិសេសអ្នកបានទទួលបណ្ណសមធម៌ និងអ្នកមិនទាន់បានទទួលបណ្ណសមធម៌ ដើម្បីបំពេញបន្ថែមទិន្នន័យថ្មីនេះ។
៣.ត្រូវតាមដានការផ្តល់សាច់ប្រាក់ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំ សតិអារម្មណ៍ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងជៀសវាងការចោទប្រកាន់បក្សពួក។ ពិសេស ក្រុង ស្រុកទាំងអស់ត្រូវដឹកនាំផ្សព្វផ្សាយ និងជៀសវាងឲ្យបាននូវបុគ្គលដែលទទួលបានការបណ្តុះបណ្តាល តែអ្នកអនុវត្តជាបុគ្គលផ្សេង ដែលជាហេតុធ្វើឲ្យការងារដំណើរការមិនបានល្អ។
៤. មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងអប់រំប្រជាពលរដ្ឋ ក្នុងការបង្កើនការផលិតកម្មផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ជាពិសេស ត្រូវផ្តោតលើបន្លែដែលពុំប្រើប្រាស់ជីគីមី ។
៥. អជ្ញាធរពាក់ព័ន្ធគ្រប់មូលដ្ឋានត្រូវពង្រឹងឲ្យបានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោគថ្មីដែលបាននឹងកំពុងអនុវត្តពេលបច្ចុប្បន្ន ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង