ប្រជាជនក្រីក្រ៧គ្រួសាររួមមាន ស្រ្តីមេម៉ាយ,ចាស់ជរា,បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០នេះ នៅសាលាសង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញត្រូវបាន ក្រុមការងារនៃអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង ដែលដឹកនាំដោយ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា២គ្រួសារ ,ស្ត្រីមេម៉ាយ១គ្រួសារ ,និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៤គ្រួសារ សរុបចំនួន៧គ្រួសារ មកពីភូមិចំនួន៥ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
នាឱកាសនោះ លោកធឹម សំអានអភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងក៏ បានមានមតិលេីកឡេីងយ៉ាងក្បោះក្បាយពីការយកចិត្តទុកដាក់ក្នុងការគិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងណាម្នាក់គាត់ស្លាប់បាត់បង់ជីវិតដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយ នោះឡេីយ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង
អំណោយមនុស្សធម៌ដែលបានចែកជូនដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ,មី១កេស ,ទឹកអាល់កុល៤ដប, ម៉ាស១ដុំ និងថវិកាចំនួន៣០.០០០រៀលផងដែរ៕