ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចាប់ពី​ថ្ងៃទី​៣-៩​មិថុនា មាន​ភ្លៀង​បន្ត​ធ្លាក់​ពី​ខ្សោ​ច​ទៅ​បង្គួរ ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

60

 

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០​។​

​ក្រសួង​ជំនាញ ក៏បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​បន្ត​កើតមាន ជាពិសេស​តំបន់​វាលទំនាប តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ឲ្យ​ដឹងថា តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុង​និរតី មាន​ឥទ្ធិពល​បង្គួរ​បក់​មក​លើ​កម្ពុជា​។ ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៩ ខែមិថុនា​៖

១) បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ​នៃ​វាលទំនាប ភាគ​ពាយ័ព្យ និង​ភាគ​កណ្តាល នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

២) បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥°C នឹង​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម ។​

៣) បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C ​នឹង​អាចមាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ ៕​

 

អត្ថបទដែលជាប់ទាក់ទង