ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងពង្រឹងរចនាសម្ព័ន្ធ ទល់ទ្រប្រាសាទបន្ទាយ ពីរជាន់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

118

 

ថ្ងៃច័ន្ទ​ ១១កេីត​ ខែជេស្ធ​ ឆ្នាំ ជូត​ ទោស័ក​ ព.ស.​ ២៥៦៤​ ត្រូវនឹងថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២០​ មន្ត្រីនៃនាយកដ្ឋានរមណីយដ្ឋាននិងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានចាប់ផ្តេីមគម្រោងពង្រឹងរចនា សម្ព័ន្ធទល់ទ្រប្រាសាទ បន្ទាយពីរជាន់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
ប្រាសាទបន្ទាយពីរជាន់ជាប្រាសាទសំខាន់មួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ​ ដែលបានសាងសង់ឡេីងដោយព្រះបាទជ័យវរ្ម័នទី៤​ ក្នុងឆ្នាំ៩៣៧​ ដេីម្បីឧទ្ទិសដល់ទេពព្រះព្រហ្ម​ ប្រាជ្ញបតិស្វរ។ សព្វថ្ងៃស្ថានភាពនៃតួប្រាង្គកណ្តាលនៃប្រាសាទនេះមានការបាក់រលំផ្នែកខ្លះ​ ជាហេតុធ្វេីឲ្យជញ្ជាំងដែលនៅសល់ពុំមានភាពរឹងមាំល្អ។ នៅឆ្នាំ២០១២​ មន្ត្រីនៃអាជ្ញាធរជាតិអប្សរាបានលេីកគម្រោងទល់ទ្រនៅប្រាង្គកណ្តាលនេះដោយឈេី។ មកដល់ពេលបច្ចុប្បន្នដោយពិនិត្យឃេីញថាជន្ទល់ឈេីនោះមានសភាពពុកផុយ​ខ្លាំង មន្ត្រីនៃនាយកដ្ឋានរមណីយដ្ឋាននិងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានកំពុងចាប់ផ្តេីមគម្រោងផ្លាស់ប្តូរជន្ទល់ឈេីពុកផុយនោះ​ ដោយជំនួសជន្ទល់ដែកថ្មីវិញដេីម្បីទប់លំនឹងប្រាង្គកណ្តាលនេះឲ្យរឹងមាំតទៅមុខទៀត​ និងរៀបចំកំណាយយកថ្មធ្លាក់ខ្លះចេញដេីម្បីរំដោះទឹកភ្លៀងចេញពីបរិវេណប្រាសាទ។
គម្រោងនេះឧបត្ថម្ភថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង