បាញ់ប្រហារនៅមូលដ្ឋាន ទ័ពអាកាសអាមេរិច បណ្តាលឲ្យស្លាប់មនុស្ស ២នាក់
មានការបាញ់ប្រហារពេលព្រឹកព្រលឹម នៅមូលដ្ឋានទ័ពអាកាសអាមេរិច Grand Forks ស្ថិតក្នុងរដ្ឋ Dakota បណ្តាលឲ្យសមាជិកយោធាដ៏សកម្មចំនួន ២នាក់ស្លាប់បាត់បង់ជីវិត។
ហេតុការណ៍នោះកើតឡើងនៅថ្ងៃចន្ទ ម៉ោង ៤និង៣០នាទីព្រឹក ហើយស្ថានភាពត្រូវបានគ្រប់គ្រង។ នេះបើតាមសេចក្តីប្រកាសរបស់យោធា។
សេចក្តីប្រកាសបញ្ជាក់ទៀតថា បច្ចុប្បន្ន មិនមានហានិភ័យទៅដល់យោធាផ្សេងៗឡើយ។
ហេតុការណ៍បាញ់ប្រហារនោះកំពុងស្ថិតក្រោមការស៊ើបអង្កេត ចំណែកមូលដ្ឋានទ័ពអាកាស មិនបានប្រកាសពីឈ្មោះជនរងគ្រោះដែលបានស្លាប់ឡើយ រហូតដល់ ២៤ម៉ោង ក្រោយពេលមានការជូនដំណឹងនៅពេលក្រោយ។
Grand Forks Air Force គឺជាកន្លែងមូលដ្ឋានទ័ពអាកាសទី ៣១៩របស់អាមេរិច ដែលប្រតិបត្តិការលើដ្រូន RQ-4 Global Hawk៕