ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​២៩​កក្កដា​ ស្លាប់​៥​នាក់​ របួស​៩​នាក់​

82

​ភ្នំពេញ​ ៖​ ​ នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​(​យប់​៥​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ ៦​នាក់​ របួសស្រាល​ ៣​នាក់​ មិន​ពាក់​មួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១១​នាក់​(​យប់​៧​នាក់​)​ ។​

យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​ ១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ២០១៧​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១២​គ្រឿង​ រថយន្ត​តូច​ ២​គ្រឿង​ រថយន្ត​ធំ​ ៤​គ្រឿង​ និង​យាន​ផ្សេងៗ​ ២​គ្រឿង​ ។​ មូលហេតុ​​ ​មក​ពី​ ល្បឿន​ ៦​លើក​(​ស្លាប់​១​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ១​លើក​(​ស្លាប់​២​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ១​លើក​,​ ប្រជែង​ ១​លើក​(​ស្លាប់​២​នាក់​)​ និង​ងងុយដេក​ ១​លើក​ ។​ ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ផ្លូវ​ខេត្ត​ ៥​លើក​ ផ្លូវលំ​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៧​លើក​ រថយន្ត​តូច​ ១​លើក​ រថយន្ត​ធំ​ ២​លើក​ ។​ ​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពត​ ១​លើក​ ស្លាប់​២​នាក់​,​ ពោធិ៍សាត់​ ២​លើក​ ស្លាប់​២​នាក់​ របួស​១​នាក់​ និង​ខេត្តស្វាយរៀង​ ១​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២៩​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​១​ ដល់​ ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២១៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១១៧​នាក់​ របួស​សរុប​ ៣៣៣​នាក់​ របួសធ្ងន់​ ២០៣​នាក់​ របួសស្រាល​ ១៣០​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង