ទិញថ្នាំញៀនពីភ្នំពេញ ទៅលក់នៅកៀនស្វាយជាប់អន្ទាក់ប៉ូលិស
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី០៣ខែមិថុនានេះថាដោយស្ដីពីករណី: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)
នៅចំណុចៈភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០នេះដោយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់មុខសញ្ញាជួញដូរថ្នាំញៀន។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាចំពោះជនសង្ស័យ ០២ នាក់ម្នាក់ឈ្មោះ ឈៀង ផាន់ណៃ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរមុខរបរពុំពិតប្រាកដមានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)និងម្នាក់ទៀតឈ្មោះ ណុប រ៉ូម៉ា ភេទប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរមុខរពុំពិតប្រាកដ មានទីលំនៅ ភូមិរទាំង ឃុំភូមិធំ
ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
ចំពោះវត្ថុតាងចាប់យក រួមមាន៖
ថ្នាំងញៀន ចំនួន ០៥កញ្ចប់,សម្ភារះ វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ផងដែរ។
លោកអធិការបន្តទៀតថានៅថ្ងៃខែខាងលើនោះកំលាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានសហការណ៍ជាមួយកំលាំងប្រជាការពារ ដោយចុះធ្វើការល្បាតតាមគោលដៅស្មុគស្មាញ ក្នុងភូមិសាស្ត្រ ឃុំភូមិធំ ស្រុកកៀនស្វាយ។លុះពេលល្បាតមកដល់ចំនុច ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្រាប់តែបានឃើញជនសង្ស័យ ០២នាក់ ខាងលើនោះកំពុងអង្គុយនៅក្នុងរោងទុកចោល ហើយសមត្ថកិច្ចឃើញដូច្នេះ ពេលនោះកំលាំងនគរបាលប៉ុស្តិ៍ ឆែករកឃើញ ថ្នាំញៀនចំនួន ០៥កញ្ចប់ សំភារះ វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀន មួយចំនួន ផងដែរ។ បន្ទាប់មកក៏បាននាំខ្លួន ជនសង្ស័យ និង វត្ថុតាង មកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំ នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា: ចំពោះថ្នាំ ញៀន(ម៉ាទឹកកក)ខាងលើពិតជារបស់ខ្លួនពិតប្រាកដមែនហើយខ្លួនបានទិញពីឈ្មោះម៉ាប់ភេទប្រុសប្រហែល ២៨ ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដនៅម្ដុំផ្សាសូរិយាក្រុងភ្នំពេញ មួយកញ្ចប់ធំក្នុងតម្លៃ១០០០០០រៀល(ដប់ម៉ឺនរៀល)យកមកវិចខ្ចប់ជាកញ្ចប់តូចៗ ដើម្បីលក់បន្តនិងទុកប្រើប្រាស់ខ្លួនឯងខ្លះផង។ ក្រោយពីសួរនាំរួចកម្លាំងសមត្តកិច្ចក៏បញ្ជូនជនសង្ស័យទាំងពីររួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ៕