ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់អោយដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រុឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ ២កន្លែងក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន

102

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយលូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម បន្ថែមពីលើនេះទៀត  រដ្ឋបាលរាជធានីភ្នំពេញនូវបានសហការជាមួយអង្គការចៃកា ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗទៀត ពាក់នឹងការរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញនេះផងដែរ។

   ជាក់ស្ដែងសម្រាប់ពេលនេះអាជ្ញាធររាជធានីភ្នំពេញក្រោមការសហការជាមួយអង្គការចៃកា បានដាក់អោយដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រុឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ចំនួន ២កន្លែង ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន

  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ហើយថានៅតាមបណ្តោយដងទន្លេសាបនេះ អង្កាចៃការនឹងតម្លើងម៉ូទ័រកាយសំរាមស្វ័យប្រវត្តិមុខចម្រុឹងដែកនៅ ស្ថានីយ៍បូមទឹកចំនួន៤កន្លែង ក្នុងនោះរួមមាននៅស្ថានីយ៍បូមទឹកផ្សារចាស់១កន្លែង នៅស្ថានីយ៍បូមទឹកព្រះគន្លង់២កន្លែងនិងនៅស្ថានីយ៍បូមទឹកមហាស្របចតុមុខចំនួន១កន្លែងហើយមកដល់ពេលនេះក្រោមការសហការជាមួយអង្គការចៃកា យើងបានដាក់អោយដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រុឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ចំនួន ២កន្លែងហើយ ហើយនៅពេលខាងមុខនេះយើងនឹងបន្តដាក់អោយដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រុឹងដែកចំនួន២កន្លែងបន្ថែមទៀតនៅស្ថានីយ៍ផ្សារចាស់និងស្ថានីយ៍ចតុមុខ។ នេះជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់អង្កាចៃការ

  គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

   គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះរួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក  ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោក៕

 

អត្ថបទដែលជាប់ទាក់ទង