ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ នៅសហរដ្ឋអាមេរិក បានក្លាយទៅជាអំពើហិង្សា
ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ នៅសហរដ្ឋអាមេរិក បានក្លាយទៅជាអំពើហិង្សា ខណៈដែលក្បួនបាតុកម្ម ត្រូវបានធ្វើឡើង ឈានចូលដល់ថ្ងៃទី០៨ហើយ គិតត្រឹមថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ហើយនៅថ្ងៃនេះដែរ នគរបាលបានបាញ់សម្លាប់ ក្រុមបាតុករចំនួន ០២នាក់ និងបានចាប់ខ្លួនប្រមាណជាង ៦០នាក់ផ្សេងទៀត នៅរដ្ឋឈីកាហ្គោ។
ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ នៅសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង ដើម្បីប្រឆាំងនឹងការបាត់បង់ជីវិត របស់ជនជាតិអាមេរិកស្បែកខ្មៅម្នាក់ គឺលោក George Floyd ក្រោយការធ្វើទារុណកម្ម ពីនគរបាលអាមេរិកស្បែកស ដោយនគរបាលយកជង្គង់ទៅសង្កត់ ក ជនរងគ្រោះរហូតដល់ស្លាប់។
ក្រោយពីនគរបាលអាមេរិកស្បែកស បានសម្លាប់ជនជាតិអាមេរិកស្បែកខ្មៅនេះ ក្បួនបាតុកម្មប្រឆាំងការរើសអើសជាតិសាសន៍ ត្រូវបានធ្វើឡើងនៅទូទាំងអាមេរិក និងនៅប្រទេសមួយចំនួនទៀត មាននៅប្រទេសនូវ៉ែលហ្ស៊េឡង់ បារាំង អង់គ្លេស អាល្លឺម៉ង់ និងនៅប្រទេសមួយចំនួនទៀតជុំវិញពិភពលោក៕