ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមចាប់បុរសខ្ទើយម្នាក់ ដែលលួបគាស់ផ្ទះប្រជាពលរដ្ឋ បំណងលួចយកទូរស័ព្ទ

95


កំពង់ស្ពឺ៖កងរាជអាវុធហត្ថមូលដ្ឋានស្រុកសំរោងទង បានឲ្យដឹងថា តាមរយៈពាក្យប្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចអាវុធបានចុះស្រាវជ្រាវបុរសខ្ទើយម្នាក់ ដែលលួបគាស់ផ្ទះប្រជាពលរដ្ឋ បំណងលួចយកទូរស័ព្ទ ចំផ្ទះគេកណ្តឹងរោទិ៍ ម្ចាស់ផ្ទះបើកទ្វាឃើញ ជនសង្ស័យ។

ករណីនេះកើតឡើង កាលវេលាម៉ោង ៩.៥៨នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសង្គ្រោះជាតិ ឃុំត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីលួចមានស្ថានទម្ងន់ទោស បានបង្កឡើងដោយជនសង្ស័យ ១នាក់ ឈ្មោះ វ៉ាន់ ពុទ្ធី ភេទប្រុស (ខ្ទើយ) អាយុ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានចូលគាស់ផ្ទះលក់ទូរស័ព្ទ របស់ជនរងគ្រោះឈ្មោះ លឹម សារី ភេទស្រី អាយុ៣២ ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅ ភូមិ ឃុំ កើតហេតុ ខាងលើ ។ ពេលជនសង្ស័យចូលធ្វើសកម្មភាព មានកណ្តឹងរោទិ៍ឮ ក៏
ម្ចាស់ផ្ទះ មកផ្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកសំរោងទង បានឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង