ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូZOOMERខូច ម្ចាស់ទុកចោលកន្លះខែ ស្រាប់តែចោរទៅលួច អូសបណ្តើរចេញ ត្រូវសមត្ថកិច្ចចាប់ខ្លួន

172

 


កណ្តាល៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនបុរសម្នាក់ ក្នុងអំពើលួចម៉ូតូZOOMERមួយគ្រឿង នៅផ្លូវដើរជាប់ចំហៀងខាងជើងផ្ទះជួល ដោយពុំចាក់សោកទេ ព្រោះម៉ូតូខូចប្រហែលកន្លះខែមកហើយ។

កើតហេតុនេះកើតឡើង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង៤និង៥០នាទី ចំណុច៖ផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ១នាក់ ឈ្មោះ អ៊ី លីនណា ភេទស្រី អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ទីលំនៅអចិន្ត្រៃយ៍ភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរបម្រើការងារនៅហាងថោនឈៀវ។ ជនល្មើស១នាក់ ឈ្មោះសេន ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅអចិន្ត្រៃយ៍ ភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្រោមស្ពានភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ក្នុងឃាត់ខ្លួន សមត្ថកិច្ចដកវត្ថុតាង ម៉ូតូ១គ្រឿងម៉ាកZOOMER ពណ៌សលាយទឹកក្រូច ផលិតនៅតៃវ៉ាន់ ពាក់ស្លាកលេខភ្នំពេញ1GS-0895 ។ នៅពេលវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅផ្លូវដើរជាប់ចំហៀងខាងជើងផ្ទះជួល ដោយពុំចាក់សោកទេ ព្រោះម៉ូតូខូចប្រហែលកន្លះខែមកហើយ ហើយម្ចាស់បានឡើងទៅសំរាកនៅលើផ្ទះជួលជាន់ទីពីរបាត់ទៅ ។ ស្រាប់តែជនល្មើសបានធ្វើសកម្មភាពលួចអូសចេញ បណ្តើរមកដល់ត្រង់ចំណុចហាងសេះស ស្ថិតក្នុងភូមិតាខ្មៅ
សង្កាត់តាខ្មៅ ក៏ត្រូវកម្លាំងសមត្ថកិច្ច ល្បាតឃើញឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង