ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គួរអោយ​អាណិតអាសូរ​ណាស់​!​ ក្មេងប្រុស​អាយុ​១​ឆ្នាំ​ដេក​ រអិល​រមៀល​ធ្លាក់ ចូល​ទឹកស្អុយ​ប្រឡាយ​បឹងត្របែក​ស្លាប់​

95

​ភ្នំពេញ​៖​ក្មេងប្រុស​អាយុ​ទើបបាន​១​ខួប​ឬ​១​ឆ្នាំ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយ​ដេក​រអិល​រមៀល​ធ្លាក់ចូល​ប្រឡាយទឹក​ស្អុយ​ទឹក​ត្របែក​កាលពី​ម៉ោង​ទាបភ្លឺ​នា​ថ្ងៃទី​០៤​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ស្ថិតនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​
សព​កុមារា​ឈ្មោះ​រិ​ន ធា​រឹទ្ធ​អាយុ​១​ឆ្នាំ​នៅ​ជាមួយ​ឳ​ពុក​ឈ្មោះ​រិ​ន ពិសិដ្ឋ​អាយុ​៤១​ឆ្នាំ​ហើយ​ក្រុមគ្រួសារ​គាត់​មានកូន​ប្រុស ស្រី​ដល់​ទៅ​៦​នាក់​ឯណោះ​ហើយ​ក្មេងប្រុស​ដែល​ស្លាប់​នោះ​គឺ​កូន​ទី​៦​នៅផ្ទះ​កើតហេតុ​ខាងលើ​នោះ​។​
​បើតាម​សំដី​ក្រុមគ្រួសារ​ក្មេងប្រុស​រងគ្រោះ​ខាងលើ​នោះ​គាត់​និយាយ​រៀបរាប់ថា​នៅពេល​បាត់​កូន​របស់គាត់​មិនឃើញ​ដេក​នៅក្នុង​ផ្ទះ​ដូច​សព្វ​ដងនោះ​ក៏​នាំគ្នា​រកមើល​កូន​ស្រាប់តែ​ប្រទះឃើញ​កូន​របស់​ពួកគាត់​ដេក​ធ្លាក់ចូល​ទឹកស្អុយ​ប្រឡាយ​បឹងត្របែក​តាំងពី​ពេលណា​នោះទេ​ហើយ​នាំគ្នា​ចុះទៅ​ស្រង់​ឡើងគោក​ពិនិត្យមើល​គឺ​កូន​ពួកគាត់​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ​។​
ក្រោយ​ទទួលបាន​ពត៌មាន​នេះ​ភ្លាម​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​នេះ​
​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ចំការមន ដឹកនាំ​ដោយ​លោកស្រី កែវ សា​ម៉ុ​ល អនុប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ចំការមន បាន​អ​ញ្ជេ​ី​ញ​ចូលរួម​រំលែក​ទុក្ខ សព​កុមារា រិ​ន ធា​រិ​ទ្ធ អាយុ ១​ឆ្នាំ ដែល​បានទទួល​អនិច្ចកម្ម​កា​លពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ ២០២០ វេលា​ម៉ោង ០៣:៤០​នាទី​ទាបភ្លឺ
​មូល​ហេ​ុ​ត​ដោយសារ លង់ទឹក​ប្រឡាយ ដែល​ប​ច្ច​ប្បន្ន​សាកសព​ដំកល់​ធ្វេ​ី​បុណ្យ​នៅផ្ទះ​នៅតាម​បណ្ដោយ​មាត់​ប្រឡាយ​បឹងត្របែក ច្រក​ផ្លូវ​លេខ ១០១ ក្រុម ៣១ ភូមិ ៥ សង្កាត់​ផ្សារ​ដេ​ី​ម​ដ្កូ​វ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​ជាមួយគ្នានេះ​ផងដែរ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ចំការមន បាន​នាំយក​អំណោយ​ជូ​ដល់​គ្រសារ​សព​របស់​កុមារ​ខាង​លេ​ី​នោះ​ផងដែរ រួមមាន​៖​អង្ករ ១​ប៉ាវ ទម្ងន់ ២៥​គីឡូក្រាម​,​មី ១​កេស​,​ស្ករស ១​កញ្ចប់ ទម្ងន់ ០១​គីឡូក្រាម​,​ទឹកត្រី ២​ដប​,​ទឹក​ស៊ី​អ៉ី​វ ២​ដប​,​ត្រីខ ២​កំប៉ុង​,​ថវិកា​ចំនួន ៣៤០,០០០​រៀល​ផងដែរ​។​
ជាមួយគ្នានេះដែរ​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​ក៏​សូម​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាជន​គ្រប់រូប​ដែល​រស់នៅ​ស្រប​ដង​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​ទាំងអស់​សូមអោយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ក្នុងការ​រស់នៅ​និង​ការ​ទទួលទាន​ចៀសវាង​ជួប​បញ្ហា​ដូច​ករណី​ខាងលើ​នោះ​ពោលគឺ​ក្មេង​ទើប​មាន​អាយុ​១​ខួប​ដេក​រអិល​រមៀល​ធ្លាក់ចូល​ទឹក​ប្រឡាយ​ស្លាប់​គួរអោយ​អាណិតអាសូរ​។​ហើយ​ជានិច្ចកាល​នាពេល​កន្លងមក​ក៏​ដូច​សព្វថ្ងៃ​នេះដែរ​អាជ្ញាធ​រ​ខណ្ឌចំការមន​តែងតែ​ចុះទៅ​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាជន​ដែល​រស់នៅ​ស្រប​ដង​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​នេះ​សូមអោយ​មានការ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ក្នុងការ​រស់នៅ​ពិសេស​កុមារ​តូចៗ​និង​ចាស់ជរា​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង