សូម្បីរូបថតមួយសន្លឹកក៏ អាចធ្វេីឲ្យទូរស័ព្ទដែល ប្រេីប្រាស់ប្រព័ន្ធប្រតិបត្តិការ Android គាំងបានដែរ
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅខ្មៅទី 6 ខែមិថុនា ឆ្នាំ 2020 នេះបានចេញផ្សាយព័ត៌មានថា ប្រសិនបើលោកអ្នកបានតាមដានព័ត៌មានបច្ចេកវិទ្យានៅលើផេករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកន្លងៗមកនោះ លោកអ្នកប្រហែលជាបានដឹងហើយថា ទូរស័ព្ទ iPhone នឹងគាំងភ្លាមៗ នៅពេលទទួលសារជាអក្សរ ឬជានិមិត្តសញ្ញាផ្សេងៗ ដែលមានដូចជា៖ រូបសញ្ញាទង់ជាតិអីតាលី និងការផ្ញើសារជាភាសាអារ៉ាប់ជាដើម។
ប្រភពដដែល បានបន្តថា ឥឡូវនេះក៏ស្រាប់តែមានបញ្ហា ដែលអាចធ្វើឲ្យទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ជាពិសេសទូរស័ព្ទ Samsung គាំងបានដែរ នៅពេលដែលអ្នកប្រេីប្រាស់យករូបភាពមួយចំនួនមកធ្វើជា Wallpaper នោះ។
ការគាំងនេះធ្វើឲ្យទូរស័ព្ទជាប់នៅក្នុងភាពបិទបេីក Lock Screen ដែលគេហៅថា Soft-Bricking ។ Soft-Bricking គឺជាបញ្ហាតូចតាចទេហេីយក៏ជាមិនបញ្ហាអ្វីធំនោះទេ ប្រសិនបើលោកអ្នកមានចំណេះដឹងផ្នែកបច្ចេកទេស លោកអ្នកអាចចូលលុបរូបភាពចោលតាមរយៈ safe mode ឬប្រើ bootloader ដើម្បី reset ទូរស័ព្ទឡេីងវិញបាន ក៏ប៉ុន្តែបេីលោកអ្នកគ្រាន់តែបិទហើយបេីកទូរស័ព្ទវិញធម្មតានោះ (Restart) នឹងពុំអាចកែតម្រូវបញ្ហានេះបានទេ។
បេីតាមប្រភពពីអ្នកតាមដានទូរស័ព្ទដែលប្រេីប្រព័ន្ធប្រតិបត្តិការ Android បានឲ្យដឹងថា នេះអាចជាបញ្ហាមេរោគ malware ឬនេះកេីតមានឡេីងដោយសាររូបភាពនេះប្រេីគំរូពណ៌ RGB ប៉ុន្តែ Android វិញ ប្រេីគំរូពណ៌ sRGB ។ ម៉្យាងវិញទៀតប្រព័ន្ធប្រតិបត្តិការ Android 10 ពុំបានធ្វេីការផ្លាស់ប្ដូរលេីប្រភេទគំរូពណ៌នេះទេ ដែលជាហេតុធ្វើឲ្យមានបញ្ហាបែបនេះ។ ប្រសិនបើលោកអ្នកប្រើទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android 10 ឬទាបជាងនេះ លោកអ្នកគួរតែជៀសវាងយករូបភាព ដែលពុំមានប្រភពច្បាស់លាស់មកធ្វើជា Wallpaper ជាពិសេសរូបភាពដែលបានបង្ហាញខាងក្រោម ព្រោះជនខិលខូចអាចប្រេីកំហុសឆ្គងនេះ ដេីម្បីធ្វេីឲ្យលោកអ្នកឈឺក្បាលបាន៕