ចាប់ជនល្មើសម្នាក់ ចោទប្រកាន់ពីបទ ទទួលផលចោរកម្ម
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃ សុក្រទី ៥ ខែ មិថុនា ឆ្នាំ២០ ២០វេលាម៉ោង ៨និង៥០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ឯក គឹម ពន្លក ជាអធិ ការនគរបាលស្រុក បានដឹកនាំឱ្យមានការអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន៣២៥ ត.ព្រ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ចេញដោយចៅក្រមស៊ើបសួរ រត្ន័ ស៊ីថា នៃសាលាដំបូងខេត្តបាត់ដំបង បង្គាប់អោយអនុវត្តលើឈ្មោះ ម៉េង សុខឆេងភេទប្រុសអាយុ ៣២ឆ្នាំមានទីលំនៅភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង និងបានចោទប្រកាន់ពីបទ(ទទួលផលចោរកម្ម)ប្រព្រឹត្តនៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២០ ហើយមិន ព្រមចូលខ្លួនមកសាលាដំបូងតាមដីកាកោះហៅរបស់សាលាដំបូងខេត្តបាត់ដំបង។
ក្រោយពេលអនុវត្តនគរបាលស្រុកបានបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តទៅសាលាដំបូងខេត្តបាត់ដំបងតាមនីតិវិធី៕