ជាវិធីដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង ជាបន្ទាន់នៅក្នុងមូលដ្ឋាន អភិបាលខណ្ឌដឹកនាំចុះកាយសំរាមនិងកំទេចថ្មនៅមុខអណ្ដូងលូ
ភ្នំពេញ៖ ថ្មីៗនេះជាវិធីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជាបន្ទាន់នៅក្នុងមូលដ្ឋានលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យដឹកនាំចុះកាយសំរាមនិងកំទេចថ្មនៅមុខអណ្ដូងលូដើម្បីបើកមុខទឹកឱ្យហូរបានលឿនកាត់បន្ថយការលិចលង់ផ្លូវសាធារណះនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្នុងសកម្មភាពចុះកាយសំរាមនិងកំទេចថ្មនៅមុខអណ្ដូងលូនេះគឃើញទាំងមេ ទាំងកូនចៅ ចុះមូលជើងខោ លាត់ដៃអាវទាំងអស់គ្នា ក្រោយពីមេឃភ្លៀងមួយមេធំ កាលពីពេលកន្លងមក។
គួរបញ្ជាក់ថា៖លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានដឹកនាំក្រុមការងារ ចុះបាសំរាម តាមមាត់លូ នឹងប្រឡាយ ក្នុងមូលដ្ឋានសង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍សែនជ័យ ។
កាលពីពេលកន្លងទៅនេះដែរលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក អភិបាលរងខណ្ឌ បានចុះពិនិត្យសកម្មភាពស្តា ប្រឡាយរំដោះទឹកប្រវែងជាង ២០០០ម៉ែត្រ នៅ ចំណុចប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌបានអំពាវនារដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅតាមបណ្ដោយផ្លូវនិងបងប្អូនដែលនៅជាប់មាត់លូនិងមាត់ប្រឡាយសូមកុំចោលសំរាមកំទេចថ្មឬកាកសំណល់ផ្សេងៗពិសេសចានស្នោរដាក់ចូលប្រឡាយនិងមាត់លូនាំអោយស្ទះពេលភ្លៀងមកបងប្អូនត្រូវទុកដាក់វិខ្ចប់សំរាមឱ្យបានត្រឹមត្រូវដើម្បីភូមិដ្ឋាននិងសង្កាត់ ខណ្ឌរាជធានីយើងល្អគ្មានសំរាមនិងកាកសំណល់អណ្ដែតតាមទឹកតទៅទៀត៕