ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​សមត្ថកិច្ច​ប៉ូលិស ចុះបង្ក្រាប​ខុន​ដូ «​សោភា​»​ក្នុង​ខណ្ឌ​បឹង​កេងកង ដោយ​ជនជាតិ​ចិន​យក​ទីតាំង​នេះ កែច្នៃ​ផលិត​គ្រឿងញៀន​

144

 

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០ នេះ កម្លាំង​សមត្ថកិច្ច​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​នៅ​ទីតាំង​ខុន​ដូ «​សោភា​» ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៥២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ជាទី​តាំង​ដែល​បុរស​ជនជាតិ​ចិន​ម្នាក់ យក​ធ្វើជា​ទីតាំង​កន្លែង​កែច្នៃ​ផលិត​គ្រឿងញៀន ។​

​តាម​របាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន ដែល​ទើប​ទទួលបាន​បង្ហាញថា មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១០) នៃ​ក្រសួងមហាផ្ទៃ បាន​ចុះមក​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន ដឹកនាំ​ដោយ​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​បន្ទប់​លេខ​B២០១ ជាន់​ទី​២ ក្នុង​អគារ​ខុន​ដូ «​សោភា​» ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហ៊ី យី​រី (HE YIRI) ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ចិន ព្រមទាំង​ដកហូត​វត្ថុតាង​បទល្មើស​បានជា​ច្រើន​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) នៃ​ក្រសួង​មហា​ផៃ្ទ ដើម្បី​គ្រប់គ្រង និង ចាត់ការ​បន្ត​តាម​នីតិវិធី ។ ចំណែក​វត្ថុតាង​មួយចំនួន​ដែល​នៅ​សេសសល់ ត្រូវបាន​រក្សាទុក​នៅក្នុង​បន្ទប់​ខាងលើ ដោយ​បិទ​ឃ្លុំបេ​ជា​បណ្តោះអាសន្ន ៕​

អត្ថបទដែលជាប់ទាក់ទង