ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​គំនរ​សំរាម តាម​ដងផ្លូវ នៅ​ខណ្ឌ​បឹង​កេងកង​

107

 

​ភ្នំពេញ​៖​តាម​ការសង្កេតមើល​ជា​រៀងរាល់ថ្ងៃ​នៅតាម​ដងផ្លូវ​មួយចំនួន​គឺ​គំនរ​សំរាម​និង​កាកសំណល់​ផ្សេងៗ​ជាច្រើន​បានដាក់​គរ​ជា​គំនរ​នៅតាម​ដងផ្លូវ​នានា​ក្រោយពី​អាជីវករ​លក់ដូរ​រួច​កាលពី​យប់​នៅ​ផ្លូវ​លេខ​២១៧​ឬ​ផ្លូវ​មុនី​រ៉េត​ក្នុង​មូលដ្ឋាន​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​តែ​មិន​ថ្វី​នោះទេ​ដោយមាន​ការគិតគូរ​ពី​សំណាក់​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​បាន​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សណ្ដាប់ធ្នាប់​និង​អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ​តួរ​យ៉ាង​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ដោយ​លោក​អភិបាលខណ្ឌ​បាន​បញ្ជា​ដល់​លោកណាត សារឿន ប្រធាន​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ចុះ​សហ​ការណ៍​ជាមួយ​លោក​ចៅសង្កាត់​ដោយបាន​ដឹកនាំ​កម្លាំងចម្រុះ​ដោយ​បន្តសកម្មភាព​ការងារ​របស់ខ្លួន​យ៉ាងសកម្ម​ផុលផុស​នា​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ក្នុងការ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចុះ​រៀបចំ​ធ្វើ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​២១៧​ឬ​ផ្លូវ​មុនី​រ៉េត​និង​បណ្ដា​ផ្លូវ​នានា​ឯទៀត​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ​អោយមាន​របៀបរៀបរយ​ល្អប្រសើរ​និង​បោសសម្អាត​ធ្វើ​អនាម័យ​បរិស្ថាន​ដោយ​ដើរ​ប្រ​ម៉ែ​ប្រមូល​សំរាម​តាម​ដងផ្លូវ​។​

លោកណាត សារឿន ប្រធាន​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង​បាន​មានមតិ​ថា​ចំពោះ​ការងារ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​នានា​និង​ធ្វើ​អនាម័យ បរិស្ថាន​នៅតាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​នេះ​គឺជា​កត្តា​សំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំរាម​និង​កកស្ទះ​ចរាចរណ៍​និង​ជាការ​លើកកម្ពស់​នូវ​កិត្តិយស​មុខមាត់​ខណ្ឌ​បឹង​កេងកង​ទាំងមូល​ផងដែរ​។​ហើយ​ជាពិសេស​បងប្អូន​អាជីវករ​លក់ដូរ​អីវ៉ាន់​ពួកគាត់​និ​មួយៗ​នោះ​នៅតាម​ដងផ្លូវ​នេះ​សូម​ចូលរួម​អនុវត្តន៍​អោយបាន​ផុលផុស​គ្រប់ៗ​គ្នា​ជាមួយ​ខាង​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង​ដើម្បី​លើកមុខ​មាត់​កិត្តិយស​សង្កាត់ ខណ្ឌ​បឹង​កេងកង​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង