ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបល្បែងស៊ីសង ភ្នាល់ចាក់ លុយ ជល់មាន់ តាមទូរទស្សន៍ អនឡាញ និងអាប៉ោង

70

 

នៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង
៥៩ នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល
ខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញបង្ក្រាប
ល្បែងស៊ីសងខុសច្បាប់ ចំនួន ០១ ករណី ស្ថិតក្នុង
ភូមិសាស្ត្រស្រុក តាំងគោក ខេត្តកំពង់ធំ

ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា
ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍
ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ
និងដោយមានការសម្របសម្រួលនីតិវិធីពីលោក
សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត
កំពង់ធំ កម្លាំងការិយាល័យការិយាល័យនគរបាល
ព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង
នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក បង្ក្រាបល្បែង
ស៊ីសងខុសច្បាប់ ភ្នាល់ចាក់លុយ ជល់មាន់ តាម
ទូរទស្សន៍ និងល្បែងអាប៉ោង បុកប៊ីយ៊ា នៅចំណុចផ្ទះ
ឈ្មោះ ស៊ិន ណាវី ភេទ ស្រី អាយុ ៥១ ឆ្នាំ ក្នុងនៅភូមិ
គ្រើល ឃុំ អណ្តូងពោធិ៍ ស្រុក តាំងគោក និងឃាត់ខ្លួន
មនុស្សចំនួន ២២ នាក់(ស្រី ០១ នាក់ជាម្ចាស់ផ្ទះ )។
សមត្ថកិច្ចដកហូតវត្ថុតាង៖ ម៉ូតូចំនួន ២២គ្រឿង,
មេអាប៉ោងចំនួន ០៤ គ្រាប់,គំរបចានអាប៉ោង
ចំនួន ០១,ហាន់តោចំនួន ០១,គ្រាប់ប៊ីយ៊ាចំនួន
៣២ គ្រាប់ ,ដងកឺចំនួន ០៦,កែង ០១,ក្បាល
ទូរទស្សន៍ចំនួន ០២ គ្រឿង,បៀចំនួន ១៤៩ សន្លឹក។

ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថា ករណី
ខាងលើនេះសមត្ថកិច្ច បាននាំយក វត្ថុតាង និង
មនុស្ស អ្នកលេង បញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីសាកសួរ និងបំពេញសំណុំរឿង
តាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាល
ខេត្តកំពង់ធំ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់
មូលដ្ឋានឃុំ-សង្កាត់ សូមចូលរួមគោរពអនុវត្តគោល
នយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយជៀសវាង
ការលេងល្បែងស៊ីសង ល្មើសច្បាប់គ្រប់ប្រភេទ
ដែលអាចបង្កអាចឲ្យមាន អំពើហិង្សា ក្នុងគ្រួសារ
និងឈានទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាដើម ៕

អត្ថបទដែលជាប់ទាក់ទង