ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជនសង្ស័យ​ម្នាក់ ផឹកស្រា​ស្រវឹង​ខ្លាំង​ដើរ ស្រែក​ឡូឡា រួច​យក​កាំបិតប៉័ងតោ ដេញ​កាប់​ជនរងគ្រោះ​របួស​២​នាក់​

83

 

​ភ្នំពេញ​៖ នគរបាល​បាន​បង្ក្រាប​ចាប់ខ្លួន​ជនល្មើស​ម្នាក់ ក្នុងករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិតប៉័ងតោ​កាប់​បណ្តាល​រងរបួស​) ក្នុងពេលដែល​ជនរងគ្រោះ​និង​មិត្តភក្តិ​កំពុង​ឈរ​និយាយ​គ្នា​លេង នៅ​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ខ្លាំង​ដើរមក ដល់​ស្រែក​ឡូឡា រួច​យក​កាំបិតប៉័ងតោ ដេញ​កាប់​ជនរងគ្រោះ នៅមុខ​ផ្ទះ​លេខ​៤៩៤ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០២០ ម៉ោង​១៧​និង​៣០​នាទី​។​

​ជនរងគ្រោះ​ទី​១ ឈ្មោះ​ភួ​ន ទុយ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជាតិខ្មែរ មុខរបរ​កងរាជអាវុធហត្ថ​។​
ជនរងគ្រោះ​ទី​២ ឈ្មោះ​ជា ស្រី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ​។ ទាំង​២​នាក់​ស្នាក់នៅ​ភូមិ​កើតហេតុ​។​
ចំណែក​ជនសង្ស័យ​ឈ្មោះ បុ​ង ស៊ី​យុន ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ​ភូមិ​កើតហេតុ​។​

​នគរបាល​បានបញ្ជាក់​ពី​ហេតុការណ៍​នេះ​ថា ៖ មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ភួ​ន ទុយ និង​មិត្តភក្តិ​ឈរ និយាយ​គ្នា​លេង​នៅ​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ខ្លាំង​ដើរមក ដល់​ស្រែក​ឡូឡា រួច​យក​កាំបិតប៉័ងតោ​កាប់​ជនរងគ្រោះ​ឈ្មោះ ភួ​ន ទុយ ត្រូវចំ​កែងដៃ ខាងឆ្វេង និង​កាប់​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ជា ស្រីមុំ ដែល​ឈរ​នៅក្បែរនោះ ចំ​កំភួនដៃ​ខាងឆ្វេង​, ដើមដៃ​ខាងឆ្វេង និង​ក បណ្តាល​ឲ្យ​រងរបួស ពេលនោះ​ជនរងគ្រោះ​ឈ្មោះ ភួ​ន ទុយ ក៏​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​យើង ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​។

​ជនរងគ្រោះ​ឈ្មោះ ភួ​ន ទុយ ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដេរ ១៥​ថ្នេរ​។​
ជនរងគ្រោះ​ឈ្មោះ ជា ស្រីមុំ បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ​៕​

អត្ថបទដែលជាប់ទាក់ទង