ជួយសង្គ្រោះស្ត្រីខ្មែរ និងកូនតូច រត់ចេញពីប្រទេសចិន ចូលមកវៀតណាម
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជួយសង្គ្រោះ ស្ត្រីខ្មែរ និងកូនតូច ដែលបានរត់ចេញពីប្រទេសចិន ចូលវៀតណាម ដោយខុសច្បាប់ ក្នុងខេត្តកាវ បាង ដែលមានចម្ងាយ ៣៧០ គីឡូម៉ែត្រ ពីទីក្រុងហាណូយ ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម (Royal Embassy of Cambodia in Vietnam) នៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០២០នេះ បានចេញផ្សាយព័ត៌មានថា “កាលពីថ្ងៃទី៤ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីបានដឹងដំណឹងថាមាន ស្ត្រីខ្មែរ និងកូនតូច បានរត់ចេញពីប្រទេសចិន ចូលវៀតណាម ដោយខុសច្បាប់ ក្នុងខេត្តកាវ បាង ដែលមានចម្ងាយ ៣៧០ គីឡូម៉ែត្រ ពីទីក្រុងហាណូយ ស្ថានទូតកម្ពុជា បានចុះដោះស្រាយទទួល និងជូនដំណើរ ម្តាយ និងកូនតូច ឲ្យវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ពីទីក្រុងហាណូយ តាមរថភ្លើង ហើយនឹងទៅដល់ប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០”៕