ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានស្ទឹងស្ដៅ ឆ្ពោះទៅកាន់ ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថាបនារួចរាល់ ១០០%ហើយនិងបានដាក់អោយប្រជាពលរដ្ឋឆ្លងជាបណ្ដោះអាសន្ន

107

ព្រះវិហារ ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ត្រូវបាន ដាក់អោយប្រជាពលរដ្ឋឆ្លងជាបណ្ដោះអាសន្នហើយ បន្ទាប់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្ថាបនារួចរាល់ ១០០%    នេះបើតាមការបញ្ជាក់ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦មិថុនានេះ

  លោកបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី07/06/2020 នេះ ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ត្រូវបានដាក់អោយប្រជាពលរដ្ឋឆ្លងជាបណ្ដោះអាសន្នហើយបន្ទាប់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្ថាបនារួចរាល់ 100% កាលពីថ្ងៃរសៀលម្សិលមិញនេះ។

  សូមបញ្ជាក់ថា :លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី05/06/2020 កន្លងទៅថ្មីៗនេះ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក។

   លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសាងសង់ស្ពានស្ទឹងស្ដៅថ្មីនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការរួបរួមសាមគ្គីរឹងមាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប៉ុន្តែស្ពានស្ទឹងស្ដៅថ្មីនេះ នៅមិនទាន់កំណត់កាលបរិច្ឆេទសម្ពោធនៅឡើយទេ ដោយសារតែជំងឺកូវីដ​-១៩

   លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ស្ពានដែកបេឡេត៍ថ្មីឆ្លងស្ទឹងស្តៅនេះមានប្រវែង 48x4,20 គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេត៍ពី លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឧបត្ថម្ភឈើក្រាលស្ពានដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយលោក ទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ មិនមានថវិការបស់សប្បុរសជនណាផ្សេងនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង