ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពកម្រិតទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ បានហក់ឡើងដល់ ២១,១៧ ម៉ែត្រ

131


ខេត្តក្រចេះ៖ កម្រិតកម្ពស់ទឹក ទន្លេមេគង្គខេត្តក្រចេះ បានហក់ឡើងដល់២១,១៧ម៉ែត្រ គិតត្រឹមម៉ោង ៧និង០០នាទី នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នេះ ប្រៀបធៀបទៅនឹងថ្ងៃទី២៩ ម្សិលមិញ មានការហក់ឡើង ០,៣១ម៉ែត្រ។

យើងសង្កេតឃើញថា មានការហក់ឡើងឥតឈប់ពីមួយថ្ងៃទៅមួយថ្ងៃ បណ្ដាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ជាច្រើនក្នុងផ្ទះ នៅតាមបណ្ដាស្រុកក្រុងទាំង ៦ ក្នុងខេត្តក្រចេះ មានដូចជា ស្រុកសំបូរ ស្រុកចិត្របុរី ក្រុងក្រចេះ ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ បង្កផលប៉ះពាល់ដល់លំនៅដ្ឋាន សត្វពាហនៈ និងប្រពន្ធ័ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយសារភូមិសាស្រ្តស្រុក ក្រុង ជាប់នឹងដងទន្លេមេគង្គ ដែលជាហេតុបណ្ដាលឲ្យងាយទទួលរងឥទ្ធិពលដោយសារទឹកជំនន់ជន់លិច។

ការប្រែប្រួសនេះ គឺដោយសារទន្លេមេគង្គទទួលរងនូវទឹក ដែលបាក់ទំនប់វារីអគ្គីសនី មកពីប្រទេសឡាវ និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតំបន់ខាងលើអាងទន្លេមេគង្គ។
លុះដល់ម៉ោងពីអាជ្ញាធរខេត្ត នៅមិនទាន់មានតួរលេខ នៃផលប៉ះពាល់ការលិច ចំនួនខ្នងផ្ទះ ទ្រព្យសម្បត្តិ សត្វពាហនៈ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅ ឡើយទេ។

សូមបញ្ជាក់ផងដែរថា ទឹកបានហក់ឡើងជិតដល់ចំណុចប្រ កាសអាសន្នហើយ អាជ្ញាធរខេត្តក៏បានត្រៀម និងបង្កាលក្ខណៈរួចជាស្រេច ទាំងសម្ភារៈ និងមធ្យោបាយ ជួយសង្គ្រោះ បន្ទាន់ដល់ប្រជាពលរដ្ឋ និងកំពុងជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ដែលអាជ្ញាធរខេត្តបានរៀបចំទុក ។

អាជ្ញាធរខេត្តក្រចេះ នឹងធ្វើការប្រកាសអាសន្នខណៈដែលទឹកទន្លេមេគង្គខេត្តក្រចេះហក់ឡើងដល់
ចំណុច ២២,០០ម៉ែត្រ ក្នុងនោះក៏បានត្រៀមរៀបចំរួចជាស្រេចនូវទូក កាណូត និងមធ្យោបាយដឹកជញ្ជូនផ្សេងៗ ដើម្បីចេញទៅជួយសង្គ្រោះបន្ទាន់ដល់ប្រជា ពលរដ្ឋនៅតាមគោលដៅជន់លិចមួយចំនួន ឲ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង