ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រយ័ត្ន​! ព្រោះ​រាល់​ការ​លុប​ទិន្នន័យ​ទាំងអស់ មិន​ត្រូវបាន​លុបចោល​ចេញពី Hard Drive នោះទេ​

81

 

​ភ្នំពេញ​៖ អ្នកប្រើប្រាស់​កុំព្យូទ័រ​ទាំងអស់​គួរតែ​ដឹងថា​ទិន្នន័យ​ដែល​បាន​លុបចោល​នៅតែ​រក្សាទុក​នៅក្នុង Hard Disk ហើយ​ភាគច្រើន​អាចធ្វើ​ការទាញយក​មក​វិញ​បាន​។ ស្រដៀង​គ្នា​នេះដែរ គឺ​លោក​អ្នកខ្លះ​ក៏​យល់ច្រឡំ​ថា ពេលដែល​ពួកគាត់​សម្អាត Recycle bin នោះ​ទិន្នន័យ​ទាំងអស់ នឹង​ត្រូវបាន​លុបចោល​ដែរ តែ​តាម​ការពិត​វា​មិន​ត្រូវបាន​លុបចោល​ទាំងស្រុង​នោះទេ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​

​ដូចនេះហើយ​លោកអ្នក​គួរ​យល់ដឹង​អំពី​វិធី​ផ្សេងៗ ដើម្បី​លុប​ទិន្នន័យ​ទាំងនោះ​ឱ្យបាន​អស់​នៅពេលដែល​ចង់​លក់ ឬ​ឱ្យ​កុំព្យូទ័រ​ទៅ​អ្នកផ្សេង​នោះ​។​

សម្រាប់​កុំព្យូទ័រ​ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 ឡើងទៅ អាច​ប្រើប្រាស់​កម្មវិធី​ដែល​មកជា​មួយ Windows ស្រាប់ ដោយ​គ្រាន់តែ​ជ្រើស​យក (Fully clean the drive) ពេល Reset Windows ដើម្បី​លុបចោល​ទិន្នន័យ​ទាំងអស់​។
​ខាងក្រោម​នេះ​គឺជា​វិធី​លុប​ទិន្នន័យ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10:
1. ចុច​លើ​រូបភាព Windows ដែល​នៅ​ខាងក្រោម ផ្នែក​ខាងឆ្វេង​
2. ចុច​លើ​ពាក្យ Settings
3. សរសេរ​ពាក្យ “recovery” នៅក្នុង​ប្រអប់​ស្វែងរក ហើយ​ជ្រើស​យកពាក្យ “Recovery options”
4. ចុច Get Started ដែល​នៅ​ខាងលើ​គេ​
5. ចុច Remove Everything
6. ចុច Change Settings
7. ចុច​លើ toggle ដើម្បី​ប្ដូរ​ទៅជា “On” ហើយ​ចុច Confirm​។​

​លោកអ្នក​អាច​សាកល្បង​ប្រើ​កម្មវិធី​លុប​ទិន្នន័យ​ឥត​គិតលុយ​ដូចជា DBAN (https://dban.org) ក៏បាន​។​

​ជា​ចុងក្រោយ បើសិនជា​លោក​អ្នកមាន​កម្រិតយល់ដឹង ពី​បច្ចេកវិទ្យា​ទាំងអស់នេះ ហើយ​មាន​ឯកសារ​សំខាន់ៗ ដែល​មិន​ចង់ឱ្យ​ជនខិលខូច ទាញយក​ទិន្នន័យ​ទាំងអស់​នោះបាន គួរតែ​កម្ទេច Hard Drive នោះ​ចោល​តែម្តង​៕

អត្ថបទដែលជាប់ទាក់ទង