តើអាចនឹងមានអ្វីកើតឡើងឬទេ បន្ទាប់ពីបរាជ័យនៅASEAN School Games ?
ភ្នំពេញ:ព្រឹត្តិការណ៍ 10nd ASEAN School Games នៅប្រទេសម៉ាឡេស៊ី បានបញ្ចប់ហើយៗក្រុមប្រតិភូកម្ពុជាក៏បានត្រឡប់មកដល់ស្រុកវិញដែរ ។
នេះជាលើកទី២ហើយឌែលក្រុមកម្ពុជា មិនរកបានមេដាយអ្វីមួយគ្រឿងសោះពិសេសឆ្នាំនេះ អត្តពលិកកម្ពុជា ដែលចេញទៅប្រកួតសុទ្ធតែជាកីឡាថ្នាល ដែលហ្វឹកហាត់ត្រឹមត្រូវ និង មានការបំប៉នដោយក្រសួងអប់រំយុវជន និង កីឡា ។
នេះជាការចេញទៅប្រកួតលើកទី៣ក្នុងការប្រកួត១០លើកនេះហើយក្នុងនេះមានតែមួយលើកប៉ុណ្ណោះ ដែលកម្ពុជាដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿង លើកប្រភេទកីឡាវាយកូនឃ្លីលើតុ នាឆ្នាំ២០១៦ ។សម្រាប់ឆ្នាំ២០១៧ និង ២០១៨កម្ពុជាមិនទទួលបានមេដាយឡើយ ។
តាមពិតឆ្នាំ២០១៨គឺជាឆ្នាំដែលកម្ពុជាត្រៀមខ្លួនបានល្អហើយអ្នកដែលចូលរួម សុទ្ធតែជាប្រភេទកីឡាថ្នាលគួរជាទីទុកចិត្តសម្រាប់ឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។ ការចាញ់លើកនេះតើជាកត្តាគ្រូបង្វឹក ឬ កត្តាកីឡាករ-កីឡាការិនី ឬកត្តាខ្វះហេដ្ឋារចនាសម្ព័ន្ធដើម្បីហ្វឹកហាត់ ?
អាចនិយាយថាជាកត្តាគ្រូបង្វឹកដូចជាត្រឹមត្រូវជាង ។ការហ្វឹកហាត់ដោយមើលតែមួយជ្រុងខ្វះការប្រៀបធៀបពីគុណផលរបស់កីឡាករខ្លួន ជាមួយប្រទេសក្នុងតំបន់វាជាកត្តាបរាជ័យ ។ការប្រៀបធៀបតែរវាងគ្នាឯង វាមិនខុសពីពាក្យខ្មែរមួយឃ្លាដែលថាកង្កែបក្នុងអណ្ដូងនោះឡើយ ។
អ្វីៗបានកន្លងផុតទៅហើយអ្វីដែលនៅសេសសល់នោះតើគ្រូបង្វឹកហ៊ានទទួលស្គាល់ ពីភាពកំសោយរបស់ខ្លួនឬទេ ?ការផ្លាស់ប្ដូរឥរិយាបទហ្វឹកហាត់ ការស្រាវជ្រាវពីវិធីសាស្រ្តក្នុងការបង្វឹកគឺជាកត្តាសំខាន់ណាស់ ។វប្បធម៌ស្ដីបន្ទោសអត្តពលិកវាជារឿងហួសសម័យ ព្រោះគុណផលគ្រូបង្វឹកខ្លះកាលពីខ្លួននៅជាកីឡាករមិនបានស្មើជាមួយអ្នកជំនាន់ក្រោយនេះផងទេតែវប្បធម៌នៃអំណួត<ជននអញមនដចជននឯង> គឺគេលែងលើកមកនិយាយហើយ ។ជននអញមនដចជននឯង>ជាគ្រូបង្វឹកមួយរូបគឺជាមាតា បិតា ជាគ្រូពេទ្យ ជាអ្នកលើកទឹកចិត្តមិនមែនជាអ្នកដែលអង្គុយចាំតែបញ្ជាឲ្យសិស្សរបស់ខ្លួនត្រូវតែធ្វើឲ្យបាននោះទេ ។ត្រូវមើលខ្លួនឯងហេតុអ្វី គេបង្ហាត់សិស្សគេឲ្យលេងបាន ចុះអញហេតុអ្វីបានជាសិស្សអញលេងមិនឈ្នះគេ ?
គ្រូជាអ្នកជ្រើសរើសសិស្ស ជាអ្នកស្វែងរកធនធានដែលមានទេពកោស្យមិនមែនមកអង្គុយបង្ហាត់សិស្សពេលសិស្សចាញ់ហៅសិស្សមកបន្ទោសនោះទេ ។
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រសួងអប់រំយុវជន និង កីឡាគួរតែពិនិត្យមើលលើទិដ្ឋភាពគ្រូបង្វឹកឡើងវិញព្រោះគ្រូជាអ្នកបង្ហាត់ និង ជាអ្នកជ្រើសរើសកីឡាករ-កីឡាការិនី ។វាជារឿងអាម៉ាស់ណាស់ពេលដែលក្រុមកម្ពុជា មិនមានសមត្ថភាពឆ្លងឲ្យផុតវគ្គ១៦ក្រុមចុងក្រោយបែបនេះ ។
អ្នកមានអំណាចខាងកីឡាមិនមាននរណាម្នាក់អាចទាក់ទងបានឡើយ ។សង្ឃឹមថារឿងនេះអាជ្ញាធរកីឡា នឹងពិនិត្យមើលឡើងវិញចំពោះគ្រូឡើងវិញជាមិនខាន ៕