ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោង​អភិវឌ្ឍ​ន៏ ស្រូវ សត្វ​ត្រ​យ៉ង​៖ ការប្រើប្រាស់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដែលមាន​និរន្ត​ភាព​  ដើម្បី​គាំទ្រ ការអភិរក្ស​ការពារ​សត្វព្រៃ ព្រៃឈើ និង​កាត់បន្ថយ​ភាពក្រីក្រ​

61

 

​ភ្នំពេញ​៖ គម្រោង អភិវឌ្ឍ​ន៏​,​ស្រូវ​,​សត្វ​ត្រ​យ៉ង​បាន បង្ហាញ​នូវ គោលបំណង ក្នុងការ​ជំរុញ និង​គាំទ្រ​សហគមន៍​មូលដ្ឋាន ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព តាម​ការ ចង់បាន​របស់​ពួកគេ ជាមួយនឹង​ការសម្រេច បាន​គោល ដៅ​អភិរក្ស​ក្នុងពេល​តែមួយ គឺមាន​សារៈសំខាន់ ក្នុងការ​សម្រេចបាន​ជោគជ័យ ក្នុង​ការងារ​អភិរក្ស ហើយ​វា​ក៏​ជា​បញ្ហា​មួយ​លំបាក នៅក្នុង​ការងារ​អភិរក្ស​អន្តរជាតិ ក្នុងការ​រួមបញ្ចូល​គោល បំណង ទាំងពីរ​នេះ​។ នេះ​បើ​យោងតាម​ការបញ្ជាក់ របស់​អង្គការ​សមាគមន៍ អភិរក្ស​សត្វព្រៃ កាលពី​រសៀល​ថ្ងៃ​៩​មិថុនា ឆ្នាំ​២០២០​។
លោក​កែន សេរី​រដ្ឋា នាយក​អង្គការ​សមាគមន៍ អភិរក្ស​សត្វព្រៃ បាន​បញ្ជាក់ថា​៖ អង្គការ​សន្សំ​ម្លប់​ព្រៃ​ធ្វើការ​ជាមួយ​កសិករ​ក្នុងការ​គាំទ្រ​ផ្នែក​ផលិតកម្ម ការផ្តល់​ចំណេះដឹង​ទាក់ទង​ទៅនឹង​សកម្មភាព​មិត្តភាព សង្គ្រោះ​សត្វព្រៃ​  ការកសាង​សមត្ថ ភាព​ក្រុម បណ្តាញ​ទីផ្សារ ថ្នាក់ភូមិ ផ្សព្វផ្សាយ​ពី​សកម្មភាព និង​អត្ថប្រយោជន៍​របស់​គម្រោង ធានាថា​កសិករ​ដែលជា​សមាជិក​របស់​គម្រោង​យល់​អំពី​លក្ខន្តិកៈ នៃ​ការ ចូលរួម​ក្នុង​គម្រោង និង​ការជូនដំណឹង​អំពី​ដំណើរការ​តាមដាន ការអនុវត្ត​លក្ខន្តិកៈ​។
លោក​បាន​បន្ដទៀតថា កម្មវិធី​ស្រូវ​សត្វ​ត្រ​យ៉ង កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ចាប់ផ្តើម​ពី ២​ភូមិ រហូតដល់ សព្វ ថ្ងៃ​កំពុងតែ​អនុវត្តន៍​ក្នុង​១១ ភូមិ នៅក្នុង​តំបន់ការពារទេសភាព​ភាគ​ខាងជើង​ប្រទេស កម្ពុជា (​តំបន់​ការពារ គូលែន​ព្រហ្ម​ទេព​ឆែប និង​ព្រៃ​ព្រះ​រការ​) ៥ ភូមិ​ជាប់​ជាមួយ​ព្រំ ប្រទល់ តំបន់​ការពារ​សៀម ប៉ាង​ភាគ​ខាងលិច ៣​ភូមិ​នៅក្នុង​តំបន់​ការពារ​កែវ សីមា និង​៣​ភូមិ​នៅក្នុង​តំបន់​ការពារ ព្រៃ​ឡង់​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​។​
នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ ចំនួន​កសិក​ករ​ដែល​ចូលរួម​ជាមួយ គម្រោង​មាន ការកើនឡើង​ពី ៣៥​គ្រួសារ រហូតដល់ ៧៥០​គ្រួសារ​បើតាម​ការរំពឹង​ទុក នៅក្នុង​ឆ្នាំ ២០២០​។ ការពង្រីក​គម្រោង​នេះ​ត្រូវបាន​គាំទ្រ​ដោយ​គម្រោង​ព្រៃ​ឡង់​បៃតង (USAID Greening Prey Lang)  និង​ដៃគូរ​សហការ​ជាមួយ​ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ អង្គការ​សមាគមន៍ អភិរក្ស​សត្វព្រៃ អង្គការ​សន្សំ​ម្លប់​ព្រៃ និង​សហគមន៍​មូលដ្ឋាន​ដែល ស្ថិតនៅក្នុង​តំបន់​ការពារ​។ លោក កែន សេរី​រដ្ឋា បាន​បន្ថែមថា បរិមាណ​ផលិត ផល ស្រូវ សត្វ​ត្រ​យ៉ង​ដែល​បាន​ទិញ ពី​កសិករ នៅក្នុង​មូលដ្ឋាន​បាន​កើនឡើង​ពី​៣៩​តោន រហូត ដល់ ១,២០០​តោន នៅក្នុង​ឆ្នាំ ២០១៩​ជាមួយ នឹង​ការរំពឹងទុក​សម្រាប់​ឆ្នាំ​២០២០ គឺ​២,០០០​តោន ប្រសិនបើ​មាន ភ្លៀង គ្រប់គ្រាន់​។ ចំពោះ ផលិតផល​ស្រូវ​ត្រ​យ៉ង​ទទួល បាន វិ​ញ្ញាប​ន ប​ត្រ​បញ្ជាក់​ជា​ផលិតផល​សរីរាង្គ និង​មិត្តភាព សង្គ្រោះ​សត្វព្រៃ ហើយ​សព្វថ្ងៃ​ត្រូវ បាន​នាំចេញ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ហុងកុង អាល្លឺម៉ង់ កាណាដា និង​សហរដ្ឋអាមេរិក ព្រមទាំង​នាំចេញ​ទៅ​ប្រទេស អង់គ្លេស និង​អូស្ត្រាលី​នៅ ក្នុង​ឆ្នាំ ២០២១​។​
ចំពោះ​យន្តការ​នៃ​ការតាមដាន​ការអនុវត្ត​លក្ខន្តិកៈ​វិញ គឺ​កម្មវិធី​ស្រូវ សត្វ​ត្រ​យ៉ង​ត្រូវ បានរៀបចំ ឡើង​ដើម្បី​ផ្តល់នូវ​ការលើកទឹកចិត្ត ដល់​កសិករ ដើម្បី​កាត់បន្ថយ​ការ​បរបាញ់ និង​ការទន្ទ្រាន​ដីព្រៃ​។ បញ្ហាសំខាន់​មួយ​គឺ​ការកំណត់​អំពី​ដី​ដែល​កសិករ​អាច ប្រើប្រាស់ ហើយនឹង​កន្លែង​ដែលជា​ព្រំប្រទល់​ព្រៃឈើ ក្នុងនោះ នៅក្នុង​ភូមិ​គោលដៅ​របស់​គម្រោង នីមួយៗ​ ​ជំ​ហ៊ាន​គន្លឹះ​ដំបូង​គឺ​ការសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កសិករ​ដើម្បី រៀប ចំ​ផែនការ​ប្រើប្រាស់​ដី​ដែលមាន​ការចូលរួម​អស់​រយៈពេល​ពី ២ ទៅ ៣ ឆ្នាំ​។ ផែនការ ប្រើ ប្រា​ស់ដី បង្កើត​តំបន់​គ្រប់គ្រង​ព្រៃឈើ បញ្ជាក់​ពី​ការប្រើប្រាស់​ដី​បច្ចុប្បន្ន និង​ប្រភព​ធន ធាន​ធម្មជាតិ​។​ ​ផែនការ​ប្រើប្រាស់​ដី​ត្រូវបាន​យល់ព្រម ដោយ​អាជ្ញាធរ​រាជរដ្ឋាភិបាល ដែល ពាក់ព័ន្ធ និង​គ្រប់គ្រង​ដោយ​គណៈកម្មកា​ភូមិ​ដែល​បាន​បោះឆ្នោត ជ្រើសរើស​។ ផែនការ​នេះ​បានកំណត់​តំបន់​ដែល​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​កសិកម្ម លំនៅឋាន និង រួមបញ្ចូល តំបន់ ដែល​សហគមន៍ មូលដ្ឋាន​អាច​ពង្រីក​បាន​ដោយ​បច្ចុប្បន្ន​ជា​ដីព្រៃ​។​

ការអនុវត្ត​លក្ខន្តិកៈ​ត្រូវបាន​វាយតម្លៃ​តាមរយៈ​ការ រួម ប​ញ្ជូ​ល​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​តាមដាន​ជាប្រចាំ ឆ្នាំ​មួយ​ដែល​បាន​ចងក្រង​ពត៌មាន​ដែល ប្រមូល បាន​ដោយ​អាជ្ញាធរ​នៅក្នុង​តំបន់​ការពារ អង្គការ​WCS ការតាមដាន​វាលស្រែ របស់ កសិករ​តាមរយៈ​រូបភាព​ផ្កាយរណប ព័ត៌មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង ផលិតកម្ម​ដំណាំ ស្រូវ ពី​អង្គការ​សន្សំ​ម្លប់​ព្រៃ និង​ប្រអប់​តម្លាភាព​នៅក្នុង​ភូមិ​។ ដូច្នេះហើយ​ការអនុវត្ត​លក្ខ​ន្តិ កៈ​ត្រូវបាន​ត្រួតពិនិត្យ​តាមដាន​បាន​យ៉ាង​ជាប់លាប់​នៅ​កម្រិត​គ្រួសារ ហើយ​ធានាបាន​ថា គម្រោង​ស្រូវ​សត្វ​ត្រ​យ៉ង​ទទួលបាន​នូវ​ពត៌មាន​ដែល​ត្រូវការ​ដើម្បី​គាំទ្រ​ការធ្វើការ​ម្រេច ចិត្ត​ប្រកបដោយ​តម្លាភាព និង​ស្មើគ្នា​។​
លោក​បន្ដថា​៖ កសិកម្ម​តាមបែប​សរីរាង្គ​គឺជា​ជម្រើស​មួយ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​ផលិតកម្ម​កសិកម្ម​ទៅ លើ​បរិស្ថាន​  និង​នាំមក​នូវ​តម្លៃបន្ថែម​លើ​ផលិតផល​កសិកម្ម​ដែល​សហគមន៍​មូលដ្ឋាន ផលិត បាន​ក៏​ប៉ុ​ន្តៃ​កសិកម្មសរីរាង្គ​នៅក្នុង​តំបន់​ការពារ​ទាំងនេះ ភាគច្រើន​គឺ​ពឹង​ផ្អែកទៅលើ​ធម្មជាតិ​ហើយ សព្វថ្ងៃ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​រប​ស់​ប្រជា​សហគមន៍ មូលដ្ឋាន កំពុងតែ មាន ភាព​ងាយ​រងគ្រោះ​ខ្លាំង ពី​បម្រែបម្រួល​អាកាសធាតុ​។ នៅក្នុង​រយៈពេល ៣​ឆ្នាំ​ចុង ក្រោយនេះ ផលិតកម្ម​ស្រូវ​របស់​ក្រុម​កសិករ​គោលដៅ​របស់​គម្រោង​បាន​ជួបប្រទះ​នូវ​កូន រដូវប្រាំង​រយៈពេល​វែង​ ​ក្នុងអំឡុងពេល​ស្រូវ​លូតលាស់ និង​ទឹកភ្លៀង​មិន​គ្រប់គ្រាន់ សម្រាប់ ផលិតកម្ម​ដំណាំ​ស្រូវ​អាយុកាល​វែង នៅពេល​ស្រូវ​ចេញ​ផ្កា​រួច ដែល​ធ្វើឱ្យ​ទិន្នផល ស្រូវ​បាន​ធ្លាក់ចុះ​។ ទន្ទឹមនេះ សង្កេតឃើញថា ចំនួន​អ្នក​ចំណាកស្រុក​មកពី​តំបន់​ផ្សេងៗ ក្នុងប្រទេស​កម្ពុជា មកកាន់​តំបន់​ការពារ​មានការ​កើនឡើង​ឆាប់រហ័ស​ដែល​ធ្វើឱ្យ​តម្រូវការ ដី​កសិកម្ម និង​លំនៅដ្ឋាន​ក៏មាន​ការ​កើន ឡើង​គួរអោយ​ព្រួយបារម្ភ ចំពោះ​ការងារ​អភិរក្ស ធនធានធម្មជាតិ ការពារ​ជម្រក និង​ប្រភេទ​សត្វ​ជិត​ផិត​ពូជ តាមរយៈ​ការកាប់​ទន្ទ្រាន​ដី ព្រៃ​ទ្រង់ទ្រាយ​ធំ ការនាំមក​បច្ចេកទេស​កសិកម្ម​ទំនើប​ដែល​ផ្តោតលើ​ដំណាំ​តែ មួយ​មុខ​លើ ផ្ទៃដី​ដាំ​ដុះ​ធំ និង​ការប្រើប្រាស់​សារធាតុ​គីមី​។​  ជាមួយគ្នានេះ កង្វះខាត​នៃ​ដំណើរ ការ​អនុ ម័ត ការប្រើប្រាស់​ដី ការរក្សា​ឯកសារ​កម្ម​សិទ្ធ​ដី​នៅក្នុង​តំបន់​ការពារ និង​ការអនុវត្ត​ច្បាប់ តំបន់​ការពារ​នៅមានកម្រិត បានធ្វើ​ឱ្យមាន​សម្ពាធ​ទៅលើ​ធនធាន​ដី​កាន់តែ​អាក្រក់​ទៅ​។
ដំណើរការ​បែងចែក​តំបន់​ការពារ និង​ការជំរុញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​អាជ្ញាធរ​ដែនដី វា​ហាក់ដូចជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ និង​ជា​លទ្ធផល​អាច អនុញ្ញាត ឱ្យ​គម្រោង ស្រូវ​សត្វ​ត្រ​យ៉ង​ធ្វើការ​ជាមួយ​កសិករ​ជាច្រើន​ផ្សេងទៀត ដើម្បី​នាំ យក មក​នូវ​ផលប្រយោជន៍​សហគមន៍​      មូលដ្ឋាន និង​សត្វព្រៃ​ដែល​គម្រោង​អាច​សម្រេច បាន​ក្នុង​ទំហំ​ទ្រង់ទ្រាយ​ធំ​។​
​លោក កែន សេរី​រដ្ឋា នាយក​អង្គការ​សមាគមន៍ អភិរក្ស​សត្វព្រៃ​. បាន​បញ្ជាក់ថា ដើម្បី ការបន្ថយ​នូវ​ឧបសគ្គ​ទាំងនេះ និង​សម្រេចបាន​នូវ​ការគ្រប់គ្រង​ធនធាន ធម្ម ជាតិ ប្រកបដោយ​និរន្ត​ភាព និង​ការអភិរក្ស​សត្វព្រៃ អង្គការ​សមាគមន៍​អភិរក្ស​សត្វព្រៃ (WCS) និង​អង្គការ​សន្សំ​ម្លប់​ព្រៃ (SMP) បានធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​គម្រោង​ព្រៃ ឡង់ បៃតង (GPL) និង​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ដើម្បី​ពង្រីក​គម្រោង​ស្រូវ​សត្វ​ត្រ​យ៉ង ដោយ ផ្តោត​សំខាន់​ទៅលើ​ការកសាង​សមត្ថភាព​សហគមន៍​មូលដ្ឋាន​ដើម្បី​ឆ្លើយតប​ទៅនឹង ប​ម្រែ ប​ម្រួ​ល អាកាសធាតុ ការធ្វើ​ទំនើបកម្ម និង​ពិពិធ​កម្ម  ​ផលិតកម្ម​កសិកម្ម ដើម្បី​នាំមក​នូវ តម្លៃ បន្ថែម​លើ​ផលិតផល​កសិកម្ម​ដែល​ស្ថិតនៅក្រោម​ស្តង់ដារ​សរីរាង្គ និង​ការបង្កើន​នូវ ផលិត ភាព​ដី ព្រមទាំង​ការធ្វើ​ពង្រាង​ពី​ការបែងចែក​តំបន់​នៅក្នុង​តំបន់​ការពារ​៕​

អត្ថបទដែលជាប់ទាក់ទង