ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំង​អា​មេ​រិច​ជាច្រើន​នាក់​មាន​ផ្ទុក​វីរុស COVID-19 ក្រោយ​ការដាក់​ពង្រាយ​ក្នុងពេល​បាតុកម្ម​

146

 

​សមាជិក​ជាច្រើន​នាក់​នៃ​កងកម្លាំង​ជាតិ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ក្រោយ​ពួកគេ​ត្រូវបាន​ដាក់ពង្រាយ​ក្នុងអំឡុង​ការតវ៉ា​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ នេះ​បើតាម​ការបញ្ជាក់​របស់​កងកម្លាំង​នៅ​ថ្ងៃ​អង្គារ​។​

​អ្នកនាំពាក្យ​កងកម្លាំង​ជាតិ អ្នកស្រី Brooke Davis បាន​និយាយថា ពួកគេ​មិនអាច​បង្ហាញ​ពី​ចំនួន នៃ​អ្នក​ឆ្លង​ពិតប្រាកដ​នោះទេ​ដោយសារតែ​បញ្ហា​សន្តិសុខ​។​

​អ្នកស្រី​បន្តថា ពួកគេ​បានមក ក្រោយពេល​សមាជិក​ចំនួន ១.៧០០​នាក់​ត្រូវបាន​រំសាយ​ក្រោយពេល​ចប់​ភារកិច្ច កំពុង​ពេល​តវ៉ា​ដែល​ផ្ទុះឡើង​នៅមុខ​សេត​វិមាន និង​កន្លែង​ផ្សេង​ជុំវិញ​ការស្លាប់​របស់​ជនជាតិ​អា​មេ​រិច​អា​ហ្វ្រិ​ច George Floyd​។​

​កងកម្លាំង​ទាំងអស់​ត្រូវបាន​ប្រមូលផ្តុំ​ដោយ​អភិបាលក្រុង និង​បន្ទាប់មក​ដោយ​រដ្ឋាភិបាល​នៅ​ថ្ងៃទី ១ ខែមិថុនា ដើម្បី​ជួយ​រក្សា​សណ្តាប់ធ្នាប់ បន្ទាប់ពី​ការតវ៉ា​បាន​ប្រែក្លាយជា​កុបកម្ម និ​ងារ​ការ​លួច​ប្លន់​។​

​កងកម្លាំង​ទាំងអស់​ត្រូវបាន​ពិនិត្យមើល​រក COVID-19 មុន និង​ក្រោយពេល​ការដាក់​ពង្រាយ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកស្រី​។​

​សូមបញ្ជាក់ថា អា​មេ​រិច​ជា​ប្រទេស​ដែល​រង​ការវាយប្រហារ​ខ្លាំងជាងគេ​ពី​វីរុស​កូ​រ៉ូ​ណា ដោយ​វីរុស​ដ៏​កាច​សាហាវ​នេះ​បានសម្លាប់​ជីវិត​ពលរដ្ឋ​អា​មេ​រិច​ជាង ១១២.០០០​នាក់ និង​បាន​ចម្លង​ទៅកាន់​មនុស្ស​ជាង ២​លាន​នាក់​៕

 


អត្ថបទដែលជាប់ទាក់ទង