ឃាត់ខ្លួន ថៅកែហាង ធារ៉ា ដែលបានប្រេីហឹង្សាទៅលេីអ្នករត់តុ
ភ្នំពេញ៖នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាលខណ្ឌ ដូនពេញ បានឃាត់ខ្លួនឈ្មោះ កាន់ វុទ្ធី ថៅកែហាង ធារ៉ា ដែលបានប្រេីហឹង្សាទៅលេីអ្នករត់តុកាលពីយប់ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២០ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
អធិការដ្ឋាននគរបាលខណ្ឌដូនពេញសូមជំរាបជូនសាធារណ:មតិទាំងអស់ជូនជ្រាប÷ ព្រឹត្តិការណ៍ព័ត៌មានបង្ហោះក្នុងសង្គមហ្វេសបុកករណីម្ចាស់ភោជនីយ៍ដ្ឋានឈ្មោះធារ៉ាមានជំលោះជាមួយភរិយានឹងត្រូវបានបុគ្គលិកជួយចូលឃាត់ហើយត្រូវម្ចាស់ហាងប្រើអំពើហឹង្សាយកចានគប់នឹងទាត់ធាក់បុគ្គលិកចំពោះហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី06.06.2020 វេលាម៉ោង23:30នាទីនៅចំណុចផ្លូវ108 កែង51 សង្កាត់វត្តភ្នំ ប៉ុន្តែជនរងគ្រោះជាបុគ្គលិកពុំបានមកដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍រដ្ឋបាលនោះទេលុះមកដល់ថ្ងៃទី10.06.2020 វេលាម៉ោង13:30នាទីសមត្ថកិច្ចយើងបានឃើញព័ត៌មានបង្ហោះក្នុងហ្វេសបុកជាសាធារណ: ។
ចំពោះករណីខាងលើនេះផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌនឹងប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់ទីតាំងធ្វើការកោះហៅម្ចាស់ហាងមកសាកសួរនឹងបន្តចំណាត់ការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីអនុវត្តន៍តាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ៕