ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ច្រានចោល ករណី​ជនជាតិ​វៀតណាម អាយុ​១៨​ឆ្នាំ មាន​ជំងឺ​កូ​វីដ​១៩ ចេញពី​កម្ពុជា​

68

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​សេចក្តីថ្លែងការណ៍ ច្រានចោល​ចំពោះ​ករណី​ជនជាតិ​វៀតណាម មាន​អាយុ​១៨​ឆ្នាំ មាន​ជំងឺ​កូ​វីដ​១៩ ចេញពី​ប្រទេស​កម្ពុជា​។

​ក្រសួងសុខាភិបាល​កម្ពុ​ជា សូម​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​វេ​ប​សាយ​វៀតណាម​ឈ្មោះ លុយ​អាត​វៀតណាម (luatvetnam.vn) អំពី​មាន​ករណី​បុរស​ជនជាតិ​វៀតណាម​ម្នាក់​អាយុ​១៨​ឆ្នាំ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ធ្វើដំណើរ​ចេញពី​កម្ពុជា​ចូលទៅ​វៀតណាម តាម​ច្រកព្រំដែន ថុង​ហ្វើ​ក (Thuong Phuon) កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ត្រូវបាន​ធ្វើតេស្ត​មាន​លទ្ធផល​វិជ្ជមាន​វីរុស កូ​វីដ ១៩ ហើយ​បានដាក់​ឲ្យ​កំពុង​ព្យាបាល​នៅ​មណ្ឌល​សុខភាព ង្វាន​ហុង​ងី (Huyen Hong Ngu Health Center) នៅ​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០២០​។ មកទល់ពេលនេះ មិនមាន​របាយការណ៍​ជា​ផ្លូច​ការ​ណាមួយ ស្តីពី​ករណី​ជនជាតិ​វៀតណាម​ខាងលើនេះ ត្រូវបាន​ផ្តល់​ដោយ​អាជ្ញាធរ​សុខាភិបាល​វៀតណាម​តាម​ប្រព័ន្ធ​រាយការណ៍​ឲ្យ​គ្នា​ទៅវិញទៅមក (EOC) នៃ​ជំងឺឆ្លង​ថ្មីៗ ក្នុង​បណ្តា​ប្រទេស​អាស៊ាន​នោះទេ​។​

​បើតាម​ក្រសួងសុខាភិបាល​, ក្រុមការងារ​បស់​ក្រសួងសុខាភិបាល​កម្ពុជា និង​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ជាពិសេស​ខេត្តព្រៃវែង ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត ក៏ប៉ុន្តែ​មិនមាន​បុគ្គល​ជនជាតិ​វៀតណាម​ខាងលើនេះ​នៅ​កម្ពុជា ឬ​ចេញ​តាម​ច្រក​ដូច​បានលើកឡើង​ក្នុង​សារព័ត៌មាន​ខាងលើនេះ ចេញទៅ​ប្រទេស​វៀតណាម​នោះដែរ​។​

​ផ្ទុយទៅវិញ តាមរយៈ​ការចុះផ្សាយ​នោះ​ទៀត បង្ហាញ​ច្បាស់​ថា បុគ្គល​រូបនេះ​ជា​ជនជាតិ វៀតណាម រស់នៅ​ឃុំ​ថុង​ហ្វ​ក ស្រុក​បៀ​ន​ហុង​អ៊ី (Huyen Hong Ngu) ខេត្ត​ដុង​ថាប់ ប្រទេស​វៀតណាម ដូច្នេះ មិនមែន​រស់នៅ​កម្ពុជា ហើយ​ការដែល​ចម្លង​នេះ គឺមាន​ការឆ្លង​នៅ​ប្រទេស​វៀតណាម​នេះ តែម្ដង​។​

​ព័ត៌មាន​ដែល​ក្រសួង​បានឃើញ​ការចុះផ្សាយ ក្រុមការងារ​របស់​ក្រសួង​តែងតែ​ធ្វើការ ស្រាវជ្រាវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង ដោយបាន​ធ្វើការ​រុករក​យ៉ាង​ហ្មត់ចត់ ហើយ​ថ្ងៃនេះ ខ្ញុំ​សូម​ជម្រាបជូន​ថា មិនមាន​ករ​ណ៍​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ណាមួយ​ត្រូវបាន​រកឃើញ ឬ​រាយការណ៍ តាមរយៈ​ប្រព័ន្ធ​ស្រាវជ្រាវ​តាមដាន​របស់​ក្រសួង​នោះឡើយ​។​

​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ភាគី​មិត្ត​វៀតណាម សូម​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​គោលការណ៍​និយ័តកម្ម​អន្តរជាតិ​លើ​ករណី​ជំងឺឆ្លង មុននឹង​ធ្វើការ​សន្និដ្ឋាន ឬ​ចុះផ្សាយ ដែល ជាការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងដំណាក់កាល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩​នេះ ដើម្បី​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ​ប្រទេស​។ ក្រសួងសុខាភិបាល​នៅតែ​ប្រកាន់ ជំហរ​សហប្រតិបត្តិកា​រ​ល្អ មាន​តម្លាភាព​ជានិច្ច ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩ (COVID-19) ដែល ជា​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​ជាស​កល​៕

អត្ថបទដែលជាប់ទាក់ទង