ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌកំបូល សហការជាមួយ មន្ទីរធនធានទឹក​ និងឧតុនិយមរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពអូរធម្មជាតិមួយខ្សែ​ដែលមានលទ្ធភាពខ្ពស់ បង្វែរទឹកភ្លៀងយ៉ាងសំខាន់

89

ភ្នំពេញ៖ រដូវវស្សាបានមកដល់ហើយ អនុវត្តន៍តាមអនុសាសន៍ដឹកនាំរបស់លោក ឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឃើញថា នៅតាមបណ្តាខណ្ឌនានាចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងស្តារ លូ ប្រឡាយ និងការដាក់លូថ្មីៗនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា រំដោះទឹកចេញកាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។

   ជាក់ស្តែងនៅពេលនេះ អាជ្ញាធរខណ្ឌកំបូល សហការជាមួយ មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងប្រព័ន្ធប្រឡាយក្នុងភូមិសាស្ត្រខណ្ឌកំបូលហើយក្រោយកិច្ចប្រជុំក៏បានចុះពិនិត្យស្ថានភាពអូរធម្មជាតិមួយខ្សែដែលអរធម្មជាតិនេះ មានលទ្ធភាពខ្ពស់បង្វែរទឹកភ្លៀងយ៉ាងសំខាន់

    មន្ត្រីរដ្ឋបាលខណ្ឌកំបូលបានអោយដឹងថាវ

កាលពីរថ្ងៃមុននេះ​​ នៅសាលាខណ្ឌកំបូលលោកម៉ៅប៊ុនធឿនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញនិងលោកឃឹមស៊ុនសូដា  អភិបាលនៃគណៈអភិបាលខណ្ឌកំបូលបានដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងប្រព័ន្ធប្រឡាយក្នុងភូមិសាស្ត្រខណ្ឌកំបូលដោយមានការចូលរួមពីលោកសេងគន្ធអភិបាលរងខណ្ឌលោកនាយក​-នាយករងរដ្ឋបាលសាលាខណ្ឌលោកប្រធានការិយាល័យសាធារណៈនិងលោកចៅសង្កាត់ទាំង៧  បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោកប្រធានមន្ទីរនិងលោកអភិបាលខណ្ឌបានដឹកនាំមន្ត្រីបន្តចុះពិនិត្យ អូរធម្មជាតិមួយខ្សែដែលមានលទ្ធភាពខ្ពស់បង្វែរទឹកភ្លៀង ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ចំនុចផ្សារអង្គស្នួលភូមិឆក់ឈេីនាងឃុំឆក់ឈេីនាងស្រុកអង្គស្នួលខេត្តកណ្តាលភ្ជាប់ជាមួយសង្កាត់កំបូល​-សង្កាត់ឪឡោកឆ្លងកាត់សង្កាត់ស្នោរឆ្ពោះទៅបឹងតាមោក

 

អត្ថបទដែលជាប់ទាក់ទង