ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីនឹងងប្រើពេល៣៥ថ្ងៃ កាត់ទទឹងមហាហវិថីឈ្នះឈ្នះ ដើម្បីតម្លើងបំពង់ក្រោមដីការដ្ឋានស្ថានីយបូមទឹកទួលសំពៅ ចាប់អនុវត្តពីថ្ងៃទី១៥មិថុនាតទៅ និងសូមអោយប្រជាពលរដ្ឋយោគយល់

90

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងងប្រើប្រាស់រយៈពេល៣៥ថ្ងៃ កាត់ទទឹងផ្លូវបេតុងមហាហវិថីឈ្នះឈ្នះប្រវែង២២ម៉ែត្រ ដោយចាប់អនុវត្តពីថ្ងៃទី១៥មិថុនាតទៅ  ដើម្បីតម្លើងបំពង់ក្រោមដីការដ្ឋានស្ថានីយបូមទឹកទួលសំពៅ រដ្ឋបាលរាជធានីភ្នំពេញ សូមអោយបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យនិងចូលរួមសហការពង្វាងចរាចរនៅទីតាំងការដ្ឋាន។ ផុតកំណត់រយៈពេលនេះ ការដ្ឋាននិងដាក់ឱ្យដំណើរការធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។

  នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការជិះកាត់មហាវិថីឈ្នះឈ្នះដើម្បីកប់បំពង់ក្រោមដីរបស់ការដ្ឋានសាងសង់ស្ថានីយបូមទឹកទួលសំពៅស្ថិតក្នុងព្រំប្រទល់ខណ្ឌព្រែកព្នៅនិងខណ្ឌសែនសុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសារព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី១២ មិថុនានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា

   រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើមហាវិថីឈ្នះឈ្នះ ជ្រាបថា ស្ថានីយបូមទឹកទួលសំពៅបាននិងកំពុងសាងសង់ពង្រីកសមត្ថភាពបូមទឹកបន្ថែមចំនួនចំនួន១២ម៉ែត្រគូបក្នុងមួយនាទី ដែលបំពង់ម៉ូទ័រថ្មីចំនួន ៤គ្រឿងទំហំ១ម៉ែត្រ លើសមត្ថភាពបូមទឹកបច្ចុប្បន្នមានត្រឹមតែ៥ម៉ែត្រគូបក្នុងមួយវិនាទី ហើយដែលការដ្ឋានសាងសង់គិតត្រឹមថ្ងៃទី ១២ខែមិថុនាឆ្នាំ២០២០នេះសម្រេចបាន៩៥

ភាគរយរួចហើយ ស្ថានីយថ្មីនេះនិងមានសមត្ថភាពបូមទឹកសរុបចំនួន ១៧ ម៉ែត្រគូបក្នុងមួយវិនាទីសម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅតំបន់ភូមិសាស្ត្រ ខណ្ឌសែនសុខខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៏សែនជ័យនិងខណ្ឌកំបូល។ក្នុងការតម្លើងបំពង់ក្រោមដីនេះការដ្ឋាននឹងជីកកាត់ទទឹងផ្លូវបេតុងប្រវែង២២ម៉ែត្រនិងកាត់បណ្ដោយផ្លូវបេតុង១៦,៥ម៉ែត្រ ដោយដំណើរការការដ្ឋានមួយចំហៀងផ្លូវម្ដង មួយចំហៀងផ្លូវម្ដង និងរក្សាទុកឲ្យប្រជាពលរដ្ឋធ្វើចរាចរឆ្លងកាត់ទីតាំងការដ្ឋានមួយចំហៀងផ្លូវជាផ្លូវទ្វេទិស។ក្នុងន័យនេះការជីកកាត់ផ្លូវបេតុងនិងតម្លើងបំពង់ក្រោមដី ព្រមទាំងជួសជុលផ្លូវនិងប្រើប្រាស់រយៈពេល៣៥ថ្ងៃ ហើយត្រូវអនុវត្តជាពីរដំណាក់កាលដូចខាងក្រោម៖

  ដំណាក់កាលទី១ កាត់មួយជំហៀងផ្លូវចាប់ពីថ្ងៃទី ១៥ មិថុនាឆ្នាំ២០២០ វេលាម៉ោង ០៨និង០០ព្រឹកតទៅ ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០។

  ដំណាក់កាលទី២ ជីកកាត់មួយចំហៀងផ្លូវទៀតចាប់ពីថ្ងៃទី០១ខែកក្កដាឆ្នាំ ២០២០។

  អាស្រ័យដូចបានជម្រាបខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យនិងចូលរួមសហការពង្វាងចរាចរនៅទីតាំងការដ្ឋានដោយសេចក្តីអនុគ្រោះ ផុតកំណត់រយៈពេលខាងលើ ការដ្ឋាននិងដាក់ឱ្យដំណើរការធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។

   ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូលនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់ប្រកបដោយការទទួលខុសត្រូវខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង