ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីជម្រុញអោយអាជ្ញាធរខណ្ឌ ទាំង១៤ និងមន្ទីរសុខាភិបាលបិទជាបន្ទាន់ ចំពោះពេទ្យធ្មេញ ក្លីនិក និងឱសថស្ថាន អត់ច្បាប់ ជៀសវាងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ

115

ភ្នំពេញ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជម្រុញអោយអភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ ចុះពិនិត្យនិងបិទអាជីវកម្មជាបន្ទាន់ចំពោះពេទ្យធ្មេញ ជាងធ្មេញក្លីនិកអត់ច្បាប់ និងឱសថស្ថានគ្មានច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតដល់ប្រជាពលរដ្ឋ

  លោក ឃួង ស្រេង បានជម្រុញបែបនេះ  កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ខណៈដែល

លោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រកាសផ្សព្វផ្សាយ និងដាក់ អោយដំណើរការ មន្ទីរសុខាភិបាល ស្ថិតក្រោមរចនសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

  លោកឃួង ស្រេង បានមានប្រសាសន៍ថាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ទប់ស្កាត់នឹងមានវិធានការ នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ ពិតជាមានការខ្វះចន្លោះ នៅចំណុចគ្លីនិក អត់មានច្បាប់ ការអនុញ្ញាតិ ពីក្រសួងសុខាភិបាល

  លោករំលឹកថាពេទ្យធ្មេញនឹងក៏មាន ពេទ្យធ្មេញតាមត្រកូល ឬជាងធ្មេញខ្លះ ពីដើម កាលឆ្នាំ៨០មក គាត់មើលធ្មេញផ្ទេរពីឪទៅកូន ប៉ុន្តែអ្នកខ្លះគាត់មានគំនិត គាត់រៀនពីឪទៅកូន ជីវភាពធូរធារ គាត់បានបញ្ជូនកូន ទៅរៀនពេទ្យធ្មេញហើយក្រោយមកទៀត កូនគាត់ក៏ឈរជាពេទ្យធ្មេញ នឹងប្រកបរបអាជីវកម្ម បើកពេទ្យតទៅ ប៉ុន្តែអ្នកខ្លះទៀត មិនបានមានវិជ្ជាជីវៈនេះ មន្ទីរសុខាភិបាល ត្រូវបិទអោយអស់ចំណុចនេះ ឥឡូវនេះ កូនវីដ១៩ បើយកពេទ្យធ្មេញ ទៅមើលធ្មេញទៀត រឹតតែមានបញ្ហា ដូច្នេះមន្ទីរសុខាភិបាល លុបបំបាត់អោយខានតែបាន ក្នុងនោះដែរខណ្ឌទាំង១៤ ត្រូវមើលបញ្ហានេះ មិនមែនតែបញ្ហាពេទ្យធ្មេញនេះ មួយនោះទេ ក្លីនិក ដែលគ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវ ត្រូវបិទ

  លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថាអ្នកខ្លះ សុំច្បាប់បើកកន្លែង ពិគ្រោះយោបល់ ឬក៏បើកកន្លែងធ្វើតេស្តឈាមស្រាប់តែកន្លែងធ្វើតេស្តឈាម ទៅជាកន្លែងព្យាបាលជំងឺក៏មាន មិនត្រូវនឹងបទដ្ឋានបច្ចេកទេស តែចំណុចនេះ មន្ទីរសុខាភិបាល ដឹងច្បាស់លើបញ្ហានេះ ត្រូវធ្វើកិច្ចការងារនេះ អោយបានប្រាកដប្រជា ធ្វើយ៉ាងណាទីក្រុងភ្នំពេញ កុំអោយមានបទល្មើសនេះកើតឡើង គ្រប់គ្រង ទីតាំងក្លីនិកឯកជន ក៏ដូចជាគ្រប់គ្រងទីតាំងក្លីនិកដែលអត់ច្បាប់លុបចោល ដោយឡែកក្លីនិកដែលមានច្បាប់ ត្រូវតម្រង់ទិសគាត់ អោយបានល្អប្រសើរ ធ្វើកិច្ចការងារនេះ អោយបានល្អ ហើយតាមដានទាំងអស់គ្នា

ក្នុងនោះផងដែរ លោក អភិបាលរាជធានីភ្នំពេញ បានណែនាំបន្ថែម ដល់អភិបាលខណ្ឌទាំង១៤ ថាត្រូវដឹង ក្លីនិកនៅក្នុងដែនសមត្ថកិច្ចខ្លួនឯង មានប៉ុន្មាន ផ្នែកអ្វីខ្លះ មានច្បាប់ ឬគ្មានច្បាប់ ត្រួតពិនិត្យបញ្ហានេះ មិនបណ្តោយបានទេបណ្តោយស្រេចតែចិត្ត មិនបានទេ យើងបានឃើញហើយ ក្លីនិតកខ្លះ វះទៅស្លាប់ គ្មាននរណាទទួលខុសត្រូវ បិទបើកបិទបើកដូចអំពិលអំពេក រហូតគេវៃខ្លាំងទើបបិទឈឹង

ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានសម្តែងការកោតសរសើរ ចំពោះប្រតិបត្តិករ ដែលមានលោកគ្រូ អ្នកគ្រូពេទ្យ ចំពោះកិច្ចខិតខំប្រឹងប្រែង យុគ្គសម័យកូវីដ១៩នេះ ឃើញថា រាជធានីភ្នំពេញ មានទំនួលខុសត្រូវ ការព្យាបាលអ្នកជំងឺ រហូតដល់យើងទទួលការកោតសរសើរ ពីតំបន់ ក៏ដូចជាបរទេស៕

 

អត្ថបទដែលជាប់ទាក់ទង