ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ៖ «​ជួយ​គិត ជួយ​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​»

98

​ភ្នំពេញ​៖ លោក​អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃទី ១៣ ខែមិថុនា​ឆ្នាំ ២០២០ នេះ បាន​លើកឡើងថា «​ជួយ​គិត ជួយ​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​» នេះ​គឺជា​ប្រសាសន៍​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ថ្លែង​ក្នុង​ពិធី​នៅ​មជ្ឈមណ្ឌល​ភ្នំ​ជំ​រាយ កាលពីពេល​កន្លងទៅ​។​

​អ្នកនាំពាក្យ​បាន​បន្ថែមទៀតថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ តែងតែ​ផ្តល់នូវ​អនុសាសន៍​ល្អៗ អប់រំ​ដល់​អាវុធហត្ថ ដើម្បីឱ្យ​អាវុធហត្ថ​គ្រប់រូប​យល់ ចេះ ដឹង ក្នុង​គោលបំណង​បំពេញ​តួនាទី ភារកិច្ច​ត្រឹមត្រូវ គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​។​

​ថ្មីៗ​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បានដាក់​ចេញ​នូវ​ទិស​ស្លោក “​ជួយ​គិត ជួយ​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​” គឺ​ក្នុងន័យ​ឱ្យ​អាវុធហត្ថ​គ្រប់រូប ដែលមាន​មុខងារ មាន​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន ជួយ​គិតគូរ​រាល់​កិច្ចការងារ​របស់ខ្លួន និង​មានការ​ទទួលខុសត្រូវ​រួមគ្នា កុំ​រង​ចាំតែ​បញ្ជា​បានធ្វើ ត្រូវរ​ត់រក​ការងារ​ដើម្បី​ធ្វើ មិនត្រូវ​រងចាំ​ការងារ​រត់​មករក​យើង​ទេ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ៖ “​ខ្ញុំបាទ​យល់ថា កិច្ចការងារ​ណា​ក៏​សំខាន់​ដែរ បើ​យើង​ធ្វើបាន​ជោគជ័យ វា​នឹងមាន​តម្លៃ​។ ហើយ​ក្នុង​១​ឆ្នាំៗ កិច្ចការងារ​ភាគច្រើន​ដដែលៗ សំខាន់​យើង​មាន​ឆន្ទៈ រៀបចំ​របៀបរបប​តាម​លំដាប់លំដោយ​ត្រឹមត្រូវ ធ្វើ​ផែនការ​ច្បាស់លាស់ បូក​ជាមួយនឹង​ការយល់ដឹង ចំណេះ ជំនាញ​របស់​យើង នោះ​លទ្ធផល​នឹង​ទទួលបាន​វិជ្ជមាន​”៕ ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង