ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម អ៉ិ​ត សំហេង ជំ​រុញអោយ​ប្រជាពលរដ្ឋ​បន្ត ការពារ​ខ្លួន ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​

125

 

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ​បន្ត ការពារ​ខ្លួន ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ជៀសផុត​ពី​ជំងឺឆ្លង​រាតត្បាត កូ​វីដ​-១៩ ដែល​កំពុង​វាយប្រហារ​ជាស​កល​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ប្រកាស​បែបនេះ​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១៩២​គ្រួសារ នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ព្រមទាំង​លោក​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង លោក លោកស្រី​ចៅសង្កាត់ មេភូមិ ក្រុមការងារ​យុវជន​ខណ្ឌ នៅក្នុង​បរិវេណ​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង​។​

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​បន្ថែម​អោយដឹងថា បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​រក្សា​អោយបាន​នូវ​វិធានការណ៍​អនាម័យ ដើម្បី​សុខ​សុវត្ថិភាព ត្រូវតែ​ពាក់​ម៉ាស​រៀងរាល់​ពេលធ្វើ​ដំណើ​រ​ចេញ​ក្រៅ​ផ្ទះ និង​លាងដៃ​ជាមួយ​សាប៊ូ និង​អាល់កុល អោយបាន​ញឹកញាប់​។ ឯកឧត្តម​រំលឹកថា​កូ​វីដ​-១៩ គឺជា​ជម្ងឺ​មួយ​ដែល​ពិភពលោក​កំពុង​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ព្រោះ​មាន​លក្ខណៈ​ឆ្លង​រហ័ស មិន​ថា​អ្នកមាន រឺ​អ្នកក្រ ចាស់ រឺ​ក្មេង សុទ្ធតែ​អាច​ប្រឈម​នឹង​ការឆ្លង​ប្រសិន​ណា​មិនបាន​ការពារ​អោយបាន​ភ្ជាប់​ភ្ជួ​ន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​អោយដឹងថា តាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុងពេលដែល​មានការ​រាតត្បាត​នៃ​ជំងឺ កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​។ សម្ដេច​បានលើកឡើង​នូវ​ពាក្យស្លោក​មួយ​ថា​មិនត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទទួលរង​គ្រោះ​ឬ​ដាច់​ស្បៀង​ដោយសារ​មិនបាន​ទទួល​ការយកចិត្តទុកដាក់​ពី​រដ្ឋអំណាច​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ក៏ដូចជា​ពី​សំណាក់​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។​

​ក្នុងឱកាស​នេះ​ឯកឧត្តម ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​រក្សា​នូវ​វិធាន​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ ជាពិសេស​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​នេះ ដេ​ី​ម្បី​បងប្អូន​មាន​សុខ​ភាពល្អ​។​

អត្ថបទដែលជាប់ទាក់ទង